កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី នាង Karina សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Aespa កំពុងមានប្រជាប្រិយភាពម្តងទៀត នៅលើអ៊ីនធើណេត ដោយសារតែរូបរាងដ៏ទាក់ទាញរបស់នាង បានបង្ហាញលើបណ្តាញសង្គម។
បន្ទាប់ពីការចេញផ្សាយវីដេអូខ្លី “LEMONADE” ថ្មីរបស់ក្រុម នាង Karina បានក្លាយជាចំណុចកណ្តាល នៃការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែស្ទីលដ៏ទាក់ទាញរបស់នាង។ នាងបានបង្ហាញខ្លួនក្នុងឈុតអាវទ្រនាប់ក ដ៏តឹងណែន បង្ហាញពីរូបរាងរបស់នាងយ៉ាងស្អាតឥតខ្ចោះ។
នៅពេលដែលវីដេអូផ្សព្វផ្សាយខ្លីៗបានចេញផ្សាយ វីដេអូឃ្លីប និងរូបថតអេក្រង់របស់នាង Karina បានចាប់ផ្តើមរីករាលដាលពាសពេញបណ្តាញសង្គម ដោយអ្នកគាំទ្រមិនជឿលើរូបភាពរបស់នាង។
ក្រោយមក នាងបានបង្ហោះរូបភាព នៅពីក្រោយឆាកជាច្រើនទៀតទៅកាន់បណ្តាញសង្គម Instagram របស់នាង បានបង្កឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដែលមិនទាន់បានកែសម្រួលរបស់នាង។
មនុស្សជាច្រើនបានចង្អុលបង្ហាញ ពីរូវរាងរឹបសម្លៀក បំពាក់ពណ៌ខ្សាច់ដ៏ពិសេសរបស់នាង ដោយនិយាយថា សម្លៀកបំពាក់នេះ គ្រាន់តែធ្វើឲ្យរូបភាព របស់នាងកាន់តែទាក់ទាញ៕
