កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េបកូរ៉េខាងត្បូង នាង Lee Young Ji បានក្លាយជាប្រធានបទក្តៅគគុក នៅលើអ៊ីនធើណិត សម្រាប់ការចែករម្លែករូបថតដែលបង្ហាញ ពីលទ្ធផលដ៏ស្រស់ស្អាត នៃការវះកាត់កែសម្ផស្សថ្មីៗរបស់នាង។
ថ្មីៗនេះនាង Lee បានបង្ហាញ សម្រស់ដ៏ស្រស់ស្អាត នៅលើគណនីបណ្តាញសង្គម Instagram របស់នាង ហើយបានបង្ហោះ រូបថតមួយសន្លឹក ដោយជូនពរអ្នកតាមដាន របស់នាងឲ្យមានថ្ងៃល្អ។ នៅក្នុងរូបភាពនេះ នាងត្រូវបានគេឃើញថតរូប Selfie ជាមួយក្នុងឡានដែលកំពុងធ្វើដំណើរ។
រូបថត Selfie ទូទៅនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះវាជារូបថតមុខពេញដំបូង របស់តារាចម្រៀងរ៉េបរូបនេះ ចាប់តាំងពីនាងបានសារភាពថា បានវះកាត់យកខ្លាញ់ក្រោមភ្នែក ។ ភ្នែកភ្លឺច្បាស់របស់នាង និងលក្ខណៈពិសេស នៃមុខកាន់តែច្បាស់ បានបង្ហាញពីភាពជោគជ័យ នៃការវះកាត់។
នាង Lee Young Ji បានចែករម្លែកព័ត៌មាន ជាលើកដំបូងអំពីការវះកាត់ភ្នែករបស់នាង បន្ទាប់ពីបានបង្ហាញខ្លួន ជាភ្ញៀវកិត្តិយសក្នុងការប្រគំតន្ត្រី របស់សមាជិក SEVENTEEN គឺ DK និង Seungkwan។ ការប្រគំតន្ត្រីនោះ នាងបានសម្តែងយ៉ាងអស្ចារ្យជាមួយ នឹងក្រុមចម្រៀងប្រុស “Fighting”។
នៅពេលនោះ នាង Lee បានបង្ហាញខ្លួននៅលើឆាកដោយពាក់វ៉ែនតា ដែលមិនធម្មតា។ ពេលកំពុងឈរនៅលើឆាក តារាចម្រៀងរ៉េបរូបនេះបានពន្យល់ថា នាងមិនមានបំណងមិនគោរពដល់សិស្សច្បងរបស់នាងទេ នាងបានពាក់វ៉ែនតានេះ ពីព្រោះនាងកំពុងជាសះស្បើយពីការវះកាត់ក្រោមភ្នែកដែលនាងបានធ្វើកាលពីប៉ុន្មានថ្ងៃមុន៕
