វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ បានជំរុញប្រជាជនអាមេរិក ឱ្យឈររួបរួមគ្នា និងមិនអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅឯការជួបជុំមួយក្នុងទីក្រុងButler រដ្ឋ Pennsylvania។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social...
អាមេរិក ៖ យោងតាមប្រភពព័ត៌មាន មួយបាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរក Google មេ Alphabet កំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់មួយ ដើម្បីទិញអាជីវកម្មសុវត្ថិភាព តាមអ៊ីនធើណេត Wiz ក្នុងតម្លៃប្រហែល ២៣ ពាន់លានដុល្លារអាមេរិក ។ ប្រភពបន្ថែមដោយនិយាយ ក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងនេះត្រូវបានផ្តល់ មូលនិធិភាគច្រើន...
យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា ទោះបីជាបានបរាជ័យ ជាច្រើនដងមកហើយក្តី ប៉ុន្តែក្លឹបអ្នកមានបារាំង PSG នៅតែបានបង្ហាញបំណង ចង់បានកីឡាករខ្សែប្រយុទ្ធ Victor Osimhen នៅឡើយនៅរដូវក្តៅនេះពីក្លឹប Napoli។ ប្រភពដដែលបានសរសេរទៀតថា ម្ចាស់ពានរង្វាន់លីគកំពូល បារាំងមួយនេះ បានផ្តល់ជាសំណើរកុងត្រា ដែលមានទឹកប្រាក់តម្លៃខ្លួន រហូតទៅដល់ ១០៩លានផោន...
ភាគទី ១ – និរន្តរភាពបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤...
ខេត្តបាត់ដំបង ៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង បានរៀបចំកម្មវិធីកីឡា សម្រាប់ក្មេងៗ អាយុ ២-៧ឆ្នាំ (Special Olympics Young Athletes Program ជាលើកដំបូង សម្រាប់កុមារឲ្យក្លាយជាអត្តពលិក វ័យក្មេងពីជំនាញកីឡា ជាមូលដ្ឋាន...
ទីក្រុងម៉ៃអាមី ៖ កីឡាករ Giovani lo Celso ក្លាយជាវិរបុរស ក្រុមបាល់ទាត់អាហ្សង់ទីន ក្រោយពីកីឡាកររូបនេះ បានស៊ុតបំប៉ោងសំណាញ់ ក្រុមបាល់ទាត់ កូឡុំប៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់ ០ នាទីទី ១១២ ធ្វើឲ្យក្រុមនេះ ឈ្នះកំណត់ត្រា Copa America...
ទីក្រុងប៊ែរឡាំង៖ក្រុមបាល់ទាត់អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប “European Championship”លើកទី៤ ដោយបំបែកកំណត់ត្រាការប្រកួតពាននេះ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់អង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Euro 2024 កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង។ នេះជាការលើពាន European Championship ទី៤ ហើយសម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ដោយពីមុនក្រុមបាល់ទាត់អេស្ប៉ាញធ្លាប់លើពាននេះ ៣ លើកមកហើយ គឺឆ្នាំ ១៩៦៤ ឆ្នាំ...
ការប្រកួតដ៏ជក់ចិត្ត រវាងក្រុមអេស្បាញ និងក្រុមជម្រើសជាតិអង់គ្លេស កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ បានបញ្ចប់ទៅ៩០នាទី និងរកឃើញម្ចាស់ពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ជាផ្លូវការហើយ។ ២គ្រាប់របស់អេស្បាញ បានទំលុះសំណាញ់អង់គ្លេស លើកពានរង្វាន់ធំបំផុតនៅអឺរ៉ុបមួយយនេះ ខណៈដែលអង់គ្លេសស៊ុត បានតែ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៧៣។ ១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ ដោយកីឡាករអេស្បាញ William នាទីទី៤៧ ប៉ុន្តែអូសបន្លាយមកដល់នាទីទី៧៣ ទើបអង់គ្លេសតាមស្មើវិញដោយ Palmer ។ យ៉ាងណាក្តី១គ្រាប់កាត់សេចក្តី ដែលធ្វើឡើងដោយកីឡាករអេស្បាញ...
ភ្នំពេញ៖ក្លិបកីឡាប៉េតង់ សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា៣ទល់៣នាក់បុរស និងគ្រង់តំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ បន្ទាប់ពីក្លិបដណ្តើមបានមេដាយច្រើនជាងគេ និងយកឈ្នះលើក្លិបប៉េតង់ បូរិទ្ធររាជ នៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ក្នុងឱកាសពិធីប្រគល់មេដាយ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីប៉េតង់នៅល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងវិទ្យាល័យជាស៊ីម សាមគ្គី ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក សោម ចិន ប្រធានក្លិបកីឡាប៉េតង់សន្តិភាព លោក...
តូក្យូ៖នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍ យក្សជប៉ុនដ៏ធំមួយបាននិយាយថា ផ្ទះសំណាក់នៅលើភ្នំចំនួន ១០០ ក្នុងប្រទេសជប៉ុននឹងត្រូវបានបំពាក់ដោយ Wi-Fi របស់សេវាអ៊ីនធើណេតផ្កាយរណប Starlink ដែលផ្តល់ដោយក្រុមហ៊ុនអវកាសអាមេរិក SpaceX ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកឡើងភ្នំ ។ KDDI Corp បាននិយាយថា សេវាកម្មអ៊ីនធើណេតនឹងមាននៅលើភ្នំភាគច្រើននៅតំបន់ភ្នំ Alps របស់ជប៉ុន ដោយអ្នកឡើងភ្នំអាចចូលទៅកាន់របាយការណ៍អាកាសធាតុ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទំនាក់ទំនងសង្គ្រោះបន្ទាន់។ ខ្ទមជាផ្ទះសំណាក់សរុបចំនួន...