ខ្សែប្រយុទ្ធចំណូលថ្មី K. Mbappé រកបានមួយគ្រាប់ពីការបញ្ជូនបាល់របស់ J,Bellingham នៅនាទីទី៦៨ ដើម្បីជួយ Real Madrid យកឈ្នះទៅលើក្រុម Atalanta ២-០ ដើម្បីលើកពាន EUFA Super Cup ។ ក្នុងការប្រកួតនោះ១គ្រាប់ទៀតរកបានដោយ F. Valverde នៅនាទីទី៥៩ បន្ទាប់ពីមានការបញ្ជូនបាល់របស់...
វិបសាយ News1 បានចេញផ្សាយព័ត៌មាន ទាក់ទងនឹងតម្លៃអគារ “March Rabbit” របស់ G-Dragon សម្រាប់ឆ្នាំ ២០២៤ នេះ។ រម្លឹកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ សមាជិក BIGBANG រូបនេះបានទិញអគារកញ្ចក់ដ៏ប្រណីតមួយកន្លែងក្នុងតម្លៃ ៨,៨៥ពាន់លានវ៉ុន (ខ្ទង់ ៦,៥២លានដុល្លារ)។ ផ្អែកតាម Building...
វិបសាយព័ត៌មាន HK01 បានចេញផ្សាយជាហូរហែនូវ ស្ថានភាពរបស់ Stephen Chow (ទិនហ្វី) នៅប៉ុន្មានឆ្នាំកន្លងមកថ្មីៗ។ ស្ដេចកំប្លែងហុងកុងមាន គម្រោងច្រើនទាក់ទងការផលិតភាពយន្តថ្មីៗ ដូចជា Mermaid 2, Shaolin Women’s Soccer (លំនាំរឿងដំណើរឆ្លង ព្រេងទៅទិសខាងលិច)។ ទោះជាយ៉ាងណា គម្រោងទាំងនេះពុំបានបន្ត តាមការគ្រោងទុកឡើយ ដោយសារមានបញ្ហាច្រើន។...
សម្រាប់រថយន្តសាំង ប៊ូស៊ី ដើរតួនាទីសំខាន់ណាស់ ដែលជាអ្នកផ្តល់ផ្កាភ្លើងដើម្បីដុតសាំង ជាមួយល្បាយខ្យល់ ក្នុងបន្ទប់ចំហេះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួន បានត្រឹមតែដឹងនិងស្គាល់ប៊ូស៊ីនេះប៉ុណ្ណោះ ប៉ុន្តែរបស់ដែលសំខាន់មួយទៀតគឺ ម៉ូប៊ីន ព្រោះវានេះហើយ ដែលជាអ្នកបម្លែងភ្លើងពីអាគុយ ផ្តល់ទៅឱ្យប៊ូស៊ីផ្ទាល់តែម្តង។ ប្រសិនបើម៉ូប៊ីនណាមួយខូច វាក៏បង្កផលប៉ះពាល់រថយន្តដែរ ។ ជាទូទៅ ម៉ូប៊ីន អាចប្រើប្រាស់បានពី ១២ម៉ឺន ដល់...
តើគ្រាប់កាំភ្លើង ត្រូវបានផលិត និងដំណើរការដោយរបៀបណា ទើបអាចបាញ់ទម្លុះគោលដៅ បានយ៉ាងងាយ? តាមការពិតគ្រាប់កាំភ្លើងគ្រប់ប្រភេទ គឺត្រូវបានចែកជា ៥ចំណុច៖ ក្បាលគ្រាប់សំបកគ្រាប់រំសេវ គន្លាក់សំបកគ្រាប់ សម្រាប់ទាញខ្លួនវា (សំបក) ចេញពីកាំភ្លើង ប្រដាប់បញ្ឆេះ រំសេវ។ ចំពោះគ្រាប់កាំភ្លើងខ្លះ មានប្រហោងនិងបណ្ដូលនៅខាងចុង ដើម្បីធ្វើឱ្យចុងក្បាលគ្រាប់ញែកចេញ ពេលបាញ់វត្ថុអ្វីមួយ (មើលនៅចុងបញ្ចប់នៃវីដេអូទីមួយខាងក្រោម)។ គ្រាប់កាំភ្លើងប្រភេទនេះ អាចថារាងសាហាវបន្តិច...
បរទេស ៖ យន្តហោះចម្បាំងបារាំងពីរគ្រឿង បានបុកគ្នាកណ្តាលអាកាសនៅភាគឦសាន ប្រទេសបារាំង នៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃពុធ។ យន្តហោះទាំងពីរនេះជារបស់កងវរសេនាតូច ដែលឈរជើង នៅមូលដ្ឋានទ័ពអាកាស Saint-Dizier-Robinson ។ កងទ័ពបានប្រាប់សារព័ត៌មាន ដោយសង្កត់ធ្ងន់ថា មន្ត្រីទាំងបីគឺជាជនជាតិបារាំង មិនមែនជនបរទេសទេ។ អ្នកបើកយន្តហោះម្នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែនៅមានជីវិត និងដឹងខ្លួនបន្ទាប់ពីបានចុចកៅអីសុវត្ថិភាពចេញពីយន្តហោះខ។ យន្តហោះទីពីរ គឺមានគ្រូបង្ហាត់ និងសិក្ខាកាមម្នាក់ជិះនៅលើនោះ។ អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការស្វែងរក...
ណាមីប៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា សត្វដំរីចំនួន ៧ ក្បាលមកពីប្រទេសណាមីប៊ី កំពុងសម្របខ្លួនទៅនឹងផ្ទះថ្មី ដោយឆ្លងព្រំដែន ក្នុងប្រទេសអង់ហ្គោឡា បន្ទាប់ពីអ្នកអភិរក្សបាននិយាយថា សត្វទាំងនោះត្រូវការ ជម្រកថ្មីដើម្បីរស់រានមានជីវិត។ ឧទ្យានធម្មជាតិ Cuatir នៅភាគអាគ្នេយ៍ នៃប្រទេសអង់ហ្គោឡាត្រូវបានគេស្គាល់ថា ជាហ្វូងដំរីដ៏អ៊ូអរក្នុងសម័យអាណានិគម ប៉ុន្តែសង្រ្គាមរយៈពេល ២៧...
ភ្នំពេញ៖ បេសកកម្មលើកកម្ពស់ភាពល្បីល្បាញ នៃមរតកគុនខ្មែរ ទាំងបណ្ដុះសមត្ថភាព និងបង្កើនចំនួនកីឡាករបន្តវេនឱ្យកាន់តែច្រើន តាមរយៈការបន្តចូលរួមឧបត្ថម្ភច្រើនជាងគេ និងដំបូងគេ ពីសំណាក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បាននឹងកំពុងក្លាយជាចលនាគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រកីឡាគុនខ្មែរ កីឡាករ គ្រូបង្វឹក សហព័ន្ធកីឡារប្រដាល់គុនខ្មែរ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូ និងមហាជនគ្រប់ស្រទាប់វណ្ណៈ។ ការប្រកាសជាសារណៈពីសំណាក់ អ្នកឧកញ៉ា...
ប៉ារីស៖ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីស បាននិយាយកាលពីថ្ងៃពុធថា រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតលើពាក្យបណ្តឹងយាយីតាមប្រព័ន្ធអ៊ីនធើណេតដែលធ្វើឡើងដោយម្ចាស់មេដាមាសអូឡាំពិក Imane Khelif បន្ទាប់ពីមានការរិះគន់ និងការអះអាងមិនពិតអំពីការកែភេទរបស់នាងក្នុងអំឡុងការប្រកួតកីឡារដូវក្តៅ។ មេធាវីរបស់អត្តពលិកលោក Nabil Boudi បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីថ្ងៃសុក្រជាមួយអង្គភាពពិសេសមួយនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសដែលប្រយុទ្ធប្រឆាំងនឹងការនិយាយស្អប់តាមប្រណ័ន្ថអ៊ីនធើណេត។ លោក Boudi បាននិយាយថា អ្នកប្រដាល់រូបនេះត្រូវបានកំណត់គោលដៅដោយយុទ្ធនាការខុសឆ្គង រើសអើងជាតិសាសន៍ និងផ្លូវភេទ ខណៈនាងបានឈ្នះមេដាយមាសក្នុងវិញ្ញាសាទម្ងន់ Welterweight របស់ស្ត្រី ក្លាយជាវីរបុរសក្នុងប្រទេសអាល់ហ្សេរី និងនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះកីឡាប្រដាល់របស់ស្ត្រី។...
ញូវយ៉ក៖ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធថា ក្រុមអ៊ីរ៉ង់មួយក្រុមមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះបានព្យាយាមជ្រៀតចូលគណនីអ៊ីម៉ែលផ្ទាល់ខ្លួនរបស់មនុស្សប្រហែលរាប់សិបនាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីលោក Joe Biden និងអតីតប្រធានាធិបតី Donald Trump ចាប់តាំងពីខែឧសភា យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ អង្គភាពស៊ើបការណ៍គំរាមកំហែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបាននិយាយថា ក្រុមនេះនៅតែផ្តោតយ៉ាងសកម្មទៅលើមនុស្សមានទំនាក់ទំនងជាមួយលោក Biden លោក Trump និងអនុប្រធានាធិបតីលោក Kamala Harris ដែលបានជំនួសលោក...