រដ្ឋាភិបាលប្រទេសកូតឌីវ័រ សង្ឃឹមថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ ២០២៣ របស់ប្រទេសខ្លួន នឹងពន្លឿនការស្ទុះងើបឡើងវិញគួរឱ្យចាប់អារម្មណ៍របស់ប្រទេសនេះ ចាប់តាំងពីសង្គ្រាមស៊ីវិល បានបញ្ចប់ក្នុងឆ្នាំ ២០១១។ តាមរយៈការចូលខ្លួនរបស់ រដ្ឋាភិបាលកូតឌីវ័រ បានវិនិយោគយ៉ាងហោចណាស់ ១ពាន់លានដុល្លារ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Africa Cup of...
អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស...
តារារ៉េបល្បីឈ្មោះ 50 Cent បានប្រាប់អ្នកគាំទ្រថា លោកបានសម្រេចចិត្ត ឈប់រួមភេទទៀតហើយ និងបានសន្យាថានឹងផ្តោតលើគោលដៅរបស់លោក ហើយជៀសវាងពីការរំខានផ្សេងៗ។ 50 Cent មានឈ្មោះពិតថា Curtis Jackson III ហើយកាលពីពេលថ្មីៗនេះ តារារ៉េបរូបនេះ បានបង្ហោះរូបលើ Instagram ដែលបង្ហាញអំពីរូបភាពរបស់លោកកំពុងជក់បារី ហើយស្លៀកឈុតខោអាវធំ ដោយភ្ជាប់ជាមួយ caption...
ក្រុមហ៊ុន Toyota បានប្រកាសនៅដើមឆ្នាំ២០២៤នេះថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍរថយន្តប្រើម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី ដែលជួយដល់បរិស្ថាន ពោលគឺលោកអះអាងថា រថយន្តអគ្គិសនី មិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ។ ក្នុងការធ្វើបទបង្ហាញចេញរថយន្ត GR Yaris ស៊េរីថ្មី ក្នុងពិព័រណ៌រថយន្ត Tokyo Auto Salon 2024 កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ លោក Akio Toyoda...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងចេញច្បាប់សម្រាប់ការកែសម្រួលច្បាប់ថ្មី ដើម្បីតម្រូវឲ្យប្រតិបត្តិករនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា X, Instagram និង YouTube លុបមាតិកាដែលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬអាជីវកម្មក្នុងលក្ខណៈលឿន និងតម្លាភាពជាងនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ប្រភពបានបន្តថា ប្រតិបត្តិករនឹងត្រូវបានទាមទារក្នុងរយៈពេលជាក់លាក់មួយដើម្បីបង្ហាញដល់អ្នកដែលដាក់សំណើលុបថា តើការបង្ហោះត្រូវបានដកចេញ ឬហេតុផលសម្រាប់ការបដិសេធ។ វាក៏នឹងចាំបាច់ សម្រាប់ប្រតិបត្តិករក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយជាសាធារណៈនូវគោលការណ៍ណែនាំសម្រាប់ការលុបប្រកាស និងដើម្បីបញ្ជាក់ឲ្យច្បាស់ថាអ្នកណាត្រូវទាក់ទងសម្រាប់ការដាក់ពាក្យស្នើសុំបែបនេះ។ រដ្ឋាភិបាលនឹងដាក់ច្បាប់នេះដើម្បីកែសម្រួលច្បាប់កំណត់ការទទួលខុសត្រូវរបស់អ្នកផ្តល់សេវាក្នុងអំឡុងពេលវគ្គរបបអាហារធម្មតាចាប់ពីខែនេះ។...
ភ្នំពេញ ៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជើងឯកនេះធ្វើឡើង ក្នុងគោលបំណងដើម្បី បំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ជាពិសេសជួយគណៈកម្មការរៀបចំការប្រកួតទទួលបាននូវ បទពិសោធន៍ខ្ពស់ក្នុងការរៀបចំ ខ្ញុំជឿជាក់ថា គណៈកម្មការមានលទ្ធភាព...
ភ្នំពេញ៖ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិបន្តគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៣ ខណៈក្រសួងសេដ្ឋីកិច្ចជើងឯករង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃចំណាត់ថ្នាក់លេខ ៣ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹង ថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចមកហើយដើម្បីចរចាជាមួយកីឡាករឆ្នើមវ័យក្មេងម្នាក់របស់ក្លឹប Benfica។ កីឡាករយុវជនដែលមានវ័យត្រឹមតែ១៩ឆ្នាំ Joao Neves មានសមត្ថភាពអស្ចារ្យលេងនៅក្នុងតំបន់ខ្សែបម្រើប្រយុទញធហើយមិនត្រឹមតែប៉ុណ្ណោះក៏អាចមានឈ្មោះនៅក្នុងបញ្ជីកីឡាករឈុតធំរបស់ក្រុមជម្រើសជាតិប៉ទុយហ្គាល់រួចទៅហើយ។ បច្ចុប្បន្នគាត់មានតម្លៃខ្លួនប្រមាណជា១០៣លានផោនឬប្រមាណជា១២០លានផោនបើគិតទាំងតម្លៃក្នុងកុងត្រាថ្មីដែលបានបន្តរហូតដល់ឆ្នាំ២០២៨៕ ប្រែសម្រួល៖ស៊ុនលី
ប្រកួតក្នុងលីកកំពូលអង់គ្លេសនៅព្រឹកថ្ងៃអាទិត្យនេះម្ចាស់ផ្ទះ Newcastle បានបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Man City ប៉ុន្តែមិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកឡើយ។ ក្រុមភ្ញៀវ Man City ស្របពេលនៃការវិលត្រឡប់របស់កីឡាករកំពូលអ្នកបម្រើឆ្នើម De Bryune បានស៊ុតបានដល់ទៅ៣គ្រាប់ទល់នឹង២គ្រាប់យកបាន៣ពិន្ទុដើម្បីបន្តឈរនៅលើកំពូលតារាងនៅសប្តាហ៍នេះ។ De Bryune ក្នុងការវិលត្រឡប់នេះធ្វើបានល្អបំផុតដោយអាចរកមួយគ្រាប់បានខ្លួនឯងហើយនិងអាចបញ្ចូនគ្រាប់បាល់ឲ្យមិត្តក្រុមកីឡាករ Bobb រកបានគ្រាប់ជ័យជំនះទៀតផង។ ៣ពិន្ទុនេះធ្វើឲ្យ Man City បន្តឈរនៅកំពូលតារាងមាន៤៣ពិន្ទុតាមពីក្រោយក្រុមលេខ១គឺហង្សក្រហម...
ទីក្រុងឡុងដ៍ ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយថា ខ្លួនកំពុងធ្វើឲ្យប្រសើរឡើងនូវសេវាកម្ម Cloud Computing របស់ខ្លួន ដើម្បីអនុញ្ញាតឲ្យអតិថិជន រក្សាទុក ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ ក្នុងសហភាពអឺរ៉ុប ជំនួសឲ្យការ ឲ្យវាហូរ ទៅកាន់សហរដ្ឋអាមេរិក ដែលច្បាប់ឯកជន ភាពជាតិមិនមាន យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅទីក្រុង Seattle...