ហុងកុង ៖ នេះបើយោងតាមអាជ្ញាធរ តុលាការ នៅទីក្រុងប៉េកាំងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន មួយបានទទួលជោគជ័យ ក្នុងការបំបែក ការអ៊ិនគ្រីបជុំវិញ មុខងារចែករម្លែកឯកសារ ឥតខ្សែ AirDrop របស់ក្រុមហ៊ុន Apple ដើម្បីកំណត់ អត្តសញ្ញាណ អ្នកប្រើប្រាស់នៃមុខងារ ដ៏ពេញនិយម យោងតាមការ ចេញផ្សាយពីគេហទំព័រ CNN ។...
ទីក្រុងឡុងដ៍ ៖ វេទិកាសេដ្ឋកិច្ចពិភពលោក បាននិយាយក្នុងរបាយការណ៍ មួយកាលពីថ្ងៃពុធថា ព័ត៌មានមិនពិត និងបំភាន់គ្របដណ្តប់ដោយបញ្ញា សិប្បនិមិត្តដ៏ទំនើប ដែលគំរាមកំហែង ដល់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យសង្គមមាន សភាពធ្ងន់ធ្ងរ គឺជាហានិភ័យបន្ទាន់បំផុត សម្រាប់សេដ្ឋកិច្ចពិភពលោក យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។ របាយការណ៍ហានិភ័យ សកលចុងក្រោយរបស់ខ្លួន អង្គការនេះ ក៏បាននិយាយថា កម្រិតនៃហានិភ័យបរិស្ថាន បង្កការគំរាមកំហែង...
យោងតាមការចេញផ្សាយ របស់ RT កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានគេមើលឃើញថា បានធ្វើដំណើរ ចុះចតមកដល់ទឹកដី អាល្លឺម៉ង់ហើយកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ។ ប្រភពដដែលបានសរសេរទៀតថា ការវិលត្រឡប់មកវិញលើកនេះ គឺក្នុងគោលបំណងដើម្បីអាចមកចូលរួមក្លឹប Dortmund វិញបន្ទាប់ពីបានជួបបញ្ហាមិនគួររំពឹង ទុកជាមួយនឹងក្លឹបបិសាចក្រហម Man UTD នាពេលកន្លងមក។ Sancho កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Thomas Partey ដែលកំពុងបន្តព្យាបាល របួសនោះអាចនឹងវិលត្រឡប់មក ជួយក្លឹបកាំភ្លើងធំ Arsenal ហើយត្រឹមចុងខែនេះ។ កីឡាករខ្សែបម្រើ ការពារសញ្ជាតិ ហ្គាណារូបនេះបានទទួលរងរបួស ជាបន្តបន្ទាប់ច្រើនកន្លែង ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការវិលត្រឡប់នេះ នៅមុនកាលកំណត់ ដែលគ្រួពេទ្យជឿជាក់ថា គាត់នឹងអាចជាសះស្បើយ។ Partey វ័យ៣០ឆ្នាំរូបនេះ...
ឥណ្ឌា ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃអង្គារថា នាយកប្រតិបត្តិនៃក្រុមហ៊ុន AI របស់ប្រទេសឥណ្ឌា ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា លោកស្រី បានសម្លាប់កូនប្រុសអាយុ ៤ ឆ្នាំ របស់លោកស្រី បន្ទាប់ពីសាកសពកូនក្មេង ត្រូវបានរកឃើញនៅក្នុងវ៉ាលីរបស់លោកស្រី យោងតាមការចេញផ្សាយ ពីគេហទំព័រ Vnexpress ។ លោកស្រី Suchana Seth...
អាមេរិក ៖ ក្រុមហ៊ុន Intel បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងដាក់ឲ្យដំណើរការ នូវកំណែរថយន្ត នៃបន្ទះឈីប AI-enabled ថ្មីបំផុតរបស់ខ្លួន ដោយទទួលយក Qualcomm និង Nvidia លើទីផ្សារសម្រាប់វត្ថុធាតុដើម អាចផ្តល់ថាមពលដល់ខួរក្បាល របស់រថយន្តនាពេលអនាគត យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។ ក្រុមហ៊ុន Intel...
ភ្នំពេញ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានមេដាយប្រាក់លើវិញ្ញាសាក្រុមបុរសក២ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៤ នៅសាលដំបូលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លិបកីឡាវាយកូនឃ្លីលើតុ Li Xing Group ដណ្តើមបានមេដាយមាស ខណៈក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានមេដាយប្រាក់ ក្លិបកីឡាវាយកូនឃ្លីលើតុ និម្មិតកំពង់ឆ្នាំង និងក្លិបកីឡាវាយកូនឃ្លីលើតុ NGO...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អាជ្ញាធរស្តង់ដារការផ្សាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស (ASA) បានហាមឃាត់ការផ្សាយពាណិជ្ជកម្ម Calvin Klein ដែលបង្ហាញពីរូបភាពអាក្រាតកាយពាក់កណ្តាលរបស់តារាចម្រៀងប៉ុប FKA Twigs ជុំវិញការអះអាងថា វាពណ៌នានាងថា ជាក្លាយវត្ថុផ្លូវភេទដ៏គួរឲ្យចាប់អារម្មណ៍។ ផ្ទាំងរូបភាពដែលបានបង្ហាញខ្លួនជាលើកដំបូងនៅចក្រភពអង់គ្លេសកាលពីខែមេសាឆ្នាំមុន បានបង្ហាញ FKA Twigs គ្របដណ្តប់ផ្នែកខ្លះនៃរាងកាយអាក្រាតរបស់នាងជាមួយនឹងអាវ Denim ដោយលាតត្រដាងផ្នែកខាងក្រោមរបស់នាង ហើយស្ទើរតែបង្ហាញក្បាលសុដន់របស់នាង។ ចំណងជើងរបស់អ្នកបង្ហោះនោះអានថា...
ញូវយ៉ក៖TikTok បានដាក់កម្រិតលើឧបករណ៍មួយ ដែលអ្នកស្រាវជ្រាវប្រើដើម្បីវិភាគវីដេអូពេញនិយម ជាវិធានការមួយឡើងធ្វើតាមការរិះគន់ដោយសំដៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីខ្លឹមសារទាក់ទងនឹងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស និងការសិក្សាចោទសួរថា តើក្រុមហ៊ុនកំពុងគាបសង្កត់ប្រធានបទ មិនធ្វើស្របតាមផលប្រយោជន៍របស់រដ្ឋាភិបាលចិន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មជ្ឈមណ្ឌលច្នៃប្រឌិតរបស់ TikTok អាចរកបានសម្រាប់នរណាម្នាក់ប្រើប្រាស់ ប៉ុន្តែត្រូវបានតម្រង់ឆ្ពោះទៅរកការជួយម៉ាកយីហោ និងអ្នកផ្សាយពាណិជ្ជកម្មឲ្យមើលឃើញនូវអ្វីដែលកំពុងពេញនិយមនៅលើកម្មវិធី និងឈប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរក hashtags ជាក់លាក់ រួមទាំងអ្វីដែលគ្មានកំហុសផងដែរ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ជាកម្មសិទ្ធិរបស់ ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំង ក៏បានដក...
វ៉ាស៊ីនតោន៖ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍កាលពីថ្ងៃពុធថា ប្រភេទសត្វស្វាបុរាណដ៏ធំមួយប្រភេទអាចនឹងត្រូវផុតពូជ នៅពេលការប្រែប្រួលអាកាសធាតុធ្វើឲ្យផ្លែឈើដែលពួកគេចូលចិត្តមិនអាចមានផ្លែគ្រប់គ្រាន់ទៅដល់រដូវប្រាំងយោងតាមការចេញផ្សាយពីគេហទំព័រ VOA។ ប្រភេទសត្វ Gigantopithecus blacki ធ្លាប់រស់នៅក្នុងភាគខាងត្បូងប្រទេសចិនតំណាងឲ្យសត្វស្វាដ៏ធំបំផុត ត្រូវគេស្គាល់ដោយអ្នកវិទ្យាសាស្ត្រ ដោយឈរកម្ពស់៣ម៉ែត្រ និងទម្ងន់រហូតដល់ ៦៥០ ផោន។ លោក Renaud Joannes-Boyau អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern Cross របស់ប្រទេសអូស្ត្រាលី និងជាសហអ្នកនិពន្ធនៃការសិក្សាបានជេញផ្សាយលើទស្សនាវដ្តី Nature...