កីឡា

កីឡាករ-កីឡាការិនី៩៥នាក់ ចូលរួមការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បានបើកដំណើរការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន កីឡាករ-កីឡាការិនី សរុប ៩៥ នាក់មកពី១១សមាគម ក្រសួង រាជធានី-ខេត្ត រៀបចំដោយសហព័ន្ធក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជារជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះត្រូវបានរៀបចំឡើងដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់សហព័ន្ធកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជា និងការអនុញ្ញាត និងប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោផកប្រធានបានឲ្យដឹងថា ការប្រកួតកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះ មានសមាគមកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជា ក្រសួង រាជធានី ខេត្តបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៩៥ នាក់មកពី១១សមាគម ក្រសួង រាជធានី-ខេត្ត ក្នុងនោះមានកីឡាករ ៦០នាក់ និងកីឡាការិនី ១៣នាក់។

ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះដំណើរការជោគជ័យ និងសម្រិតសម្រាំងបានធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ឯកឧត្តម ហេង សុខឃន ក៏បានណែនាំនូវខ្លឹមសារមួយចំនួន ដូចជាហាមប្រើប្រាស់សារជាតិញៀនគ្រប់ប្រភេទ ដូចជាថ្នាំលើកកំលាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្ពឹក ថ្នាំបំបាត់ការឈឺចាប់ និងប្រភេទថ្នាំញៀន ទាំងឡាយណាដែលបានហាមឃាត់។

លោកបានបន្ថែមទៀតថា កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដបានដាក់ពាក្យចូលរួមប្រកួតនូវប្រភេទទម្ងន់កីឡាករ-កីឡាការិនីមួយៗ។ កីឡាករ-កីឡាការិនី ដែលបានដាក់ពាក្យចូលរួមប្រកួតត្រូវប្រមូលផ្ដុំការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ ត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួតផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top