កីឡា

កីឡាករវាយកូនបាល់ ជនជាតិអ៊ីតាលី បែកបាក់ជាមួយមិត្តស្រី ដោយសារនាងចូលចិត្តសិច

អ៊ីតាលី ៖ អតីតកីឡាករវាយកូនបាល់ លំដាប់ទី ៦ ពិភពលោកជនជាតិអ៊ីតាលី លោក Matteo Berrettini បានប្រកាសថា លោកបានបែកគ្នា ជាមួយមិត្តស្រី កំពូលតារាម៉ូដែល Melissa Satta ដើម្បីផ្តោត លើការទទួល បានទម្រង់លេង របស់លោកនៅឆ្នាំនេះវិញ។

លោក Berrettini បានបញ្ជាក់ក្នុងបទសម្ភាសន៍ ជាមួយកាសែតអ៊ីតាលី Ia Repubblica នៅសប្តាហ៍នេះថា យើងមិននៅជាមួយគ្នាទៀតទេ ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានបន្តថា ខ្លួនបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនាង Satta ដែលចាស់ជាងខ្លួន ១០ ឆ្នាំហើយ បន្ទាប់ពីទាក់ទងគ្នាជាងមួយឆ្នាំ ។

កាលពីឆ្នាំមុន អ្នកឈ្នះពានរង្វាន់ ATP Tour ចំនួន ៧ បានជួបបញ្ហារបួស ។ លោក Berrettini បានព្យាយាមត្រឡប់មកវិញ នៅដើមឆ្នាំនេះ ប៉ុន្តែនៅតែត្រូវដកខ្លួនចេញពីកម្មវិធី Australian Open ដោយសារបញ្ហាជើង ។ ពីមុនលោកបានចំណាយពេលជាង ៦ ខែដើម្បីព្យាបាលរបួសសាច់ដុំពោះ មុនពេលឈប់ប្រកួត US Open ឆ្នាំ ២០២៣ ក្នុងជុំទី២ ។

នៅពេល លោក Berrettini ចាប់ផ្តើមទំនាក់ទំនងរបស់លោកជាមួយកំពូលតារាម៉ូដែល លោកបានទម្លាក់ចំណាត់ថ្នាក់ចំនួន ៨ នៅលើ ATP Ranking នៅខែមករា ឆ្នាំ ២០២៣ ។ បច្ចុប្បន្ន លោកស្ថិត ក្នុងចំណាត់ថ្នាក់ទី ១២៩ ហើយឥឡូវនេះ លោកត្រូវ តែលេងវគ្គជម្រុះ ដើម្បីចូលទៅក្នុងការប្រកួតសំខាន់ៗ ។

នាង Satta ត្រូវបានគេស្គាល់ថា ជាគូស្នេហ៍យូរអង្វែង របស់នាង រួមទាំងតារាកីឡាល្បីៗជាច្រើន។ នាងបានរៀបការជាមួយ ខ្សែប្រយុទ្ធអ៊ីតាលី Christian Vieri បានណាត់ ជួបជាមួយតារាបាល់បោះ អាមេរិក Kobe Bryant ហើយបានទទួលការ រាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយធំៗកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីទំនាក់ទំនងដ៏ស្មុគស្មាញ របស់នាងជាមួយខ្សែ បម្រើសញ្ជាតិហ្គាណា Kevin-Prince Boateng ។

លោក Boateng បានសារភាពថា ខ្លួនបាត់បង់ទម្រង់លេង ដោយសារតែត្រូវបំពេញតម្រូវការផ្លូវភេទខ្ពស់របស់នាង Satta ។ តារាម៉ូដែលអ៊ីតាលីរូបនេះផ្ទាល់ក៏បានបញ្ជាក់ថា នាងធ្វើឲ្យលោក Boatengរួមភេទជាមួយនាង ១០ ដងក្នុងមួយសប្តាហ៍ ៕
ដោយ៖លី ភីលីព

Most Popular

To Top