តៃប៉ិ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តៃវ៉ាន់បានការពារក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសចិន បានបើកការស៊ើបអង្កេត លើគេហទំព័រជាច្រើន របស់ក្រុមហ៊ុន ដោយនិយាយថា អាជីវកម្មតៃវ៉ាន់ មិនគួរត្រូវបានទទួលរងនូវការ ជ្រៀតជ្រែកផ្នែក នយោបាយនោះទេ ។ នេះបើតាមសារព័ត៌មានរដ្ឋ របស់ប្រទេសចិន Global Times បានរាយការណ៍...
តូក្យូ៖ នេះបើតាមការលើកឡើង របស់អង្គការឃ្លាំមើល ពាណិជ្ជកម្មយុត្តិធម៌ របស់ប្រទេសនេះថា ក្រុមហ៊ុន Google LLC ប្រឈមមុខនឹងការ ស៊ើប អង្កេតប្រឆាំងនឹង ការទុកចិត្តក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុន បច្ចេកវិទ្យាយក្ស មួយនេះបានចោទប្រកាន់ថា បានជំរុញក្រុមហ៊ុនផលិត ស្មាតហ្វូន ឲ្យប្រើប្រាស់វេទិកាស្វែង រករបស់ខ្លួនតាមលំនាំដើម នៅលើឧបករណ៍របស់ពួកគេ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ...
ខេត្តតាកែវ៖ លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានអញ្ជើញគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នៅខេត្តតាកែវ...
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការធ្វើតេស្តិ៍កាយសម្បទាសិក្សានុសិស្សនៅគ្រឹះស្ថានបឋមសិក្សាដែលរៀបចំធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ មានរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៧ ខែតុលា...
ភ្នំពេញ ៖ យើងដឹងហើយថា យុវជន និងអាជីវកម្មគួរតែមានទំនាក់ទំនងរវាងគ្នានិងគ្នា ហើយយុវជនគួរតែទទួលបានឱកាសក្នុងការចូលរួមក្នុងវេទិកាអាជីវកម្ម ការប្រកួតប្រជែង ក៏ដូចជា ការប្រាស្រ័យទាក់ទងនានាក្នុងយុគសម័យមួយនេះ។ ជាក់ស្តែង AIESEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសនូវពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា “វេទិកាយុវជនទៅរកអាជីវកម្ម” ឬ Youth to Business Cambodia Forum ដែលមានគោលបំណងផ្តល់ឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍ ចំណេះដឹង ជំនាញ...
ប៉ារីស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា ទោះបីជាមានការវាយលុក យ៉ាងខ្លាំងនៅក្នុងតំបន់ ហ្គាហ្សាក៏ដោយ នៅថ្ងៃអង្គារនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអ៊ែល ដែលជាចំណុចប្រសព្វ នៃជម្លោះរបស់ខ្លួន ជាមួយក្រុមហាម៉ាស ដោយភ្ជាប់មកជាមួយនូវសំណើ...
អេស្ប៉ាញ ៖ ប៉ូលីសជាតិ នៃប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃចន្ទថា គ្រឿងអលង្ការមាសបុរាណ មានតម្លៃ ៦០ លានអឺរ៉ូ ស្មើនឹង ៦៤ លានដុល្លារ អាមេរិក ដែលបាននាំចេញ ដោយខុសច្បាប់ពីអ៊ុយក្រែន កាលឆ្នាំ ២០១៦ ត្រូវបានរឹបអូស ក្នុងប្រទេសអេស្ប៉ាញ ពីអ្នករត់ពន្ធ ព្យាយាម លក់ស្នាដៃសិល្បៈទំាងនេះ...
ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រព័ន្ធរ៉ាដាបច្ចេកវិទ្យាខ្ពស់ ដែលត្រូវបានប្រើប្រាស់ ជាទូទៅនៅក្នុង ឧស្សាហកម្មអវកាស និងការពារជាតិ អាចជួយប្រទេសចិន ការពារវត្ថុបុរាណ របស់ខ្លួនពីឧក្រិដ្ឋជន ជាពិសេសអ្នកវាយឆ្មក់ផ្នូរ ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងខេត្ត Shaanxi កំពុងស្វែងរកលទ្ធភាព នៃការប្រើប្រាស់រ៉ាដា អារេដំណាក់កាល មានសមត្ថភាពត្រួតពិនិត្យ និងតាមដានគោលដៅ...
គ្រូបង្វឹកក្លឹប Ajax លោក Maurice Steijn ត្រូវបានក្លឹបបណ្តេញចេញជាផ្លូវការហើយបន្ទាប់ពីបានដឹកនាំក្រុមទទួលបានលទ្ធផលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដោយអាចរកបានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះនៅរដូវកាលថ្មីនេះ។ ក្លឹបយក្សរបស់ហូឡង់នេះបានប្រកាសថាពួកគេបានបែងចែកផ្លុវជាមួយនឹងលោក Steijn បន្តិចក្រោយបរាជ័យក្រោមស្នាដៃរបស់ក្រុម Uretcht ក្នុងលទ្ធផល៤ទល់នឹង២។ គិតមកដល់ពេលនេះ Ajax កំពុងស្ថិតនៅក្នុងបញ្ជីកំពូលតារាងហូឡង់តែក្នុងតំបន់គេកាត់ចោលដោយមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង៧ប្រកួតដោយក្នុងនោះលោក Steijn ផ្ទាល់ទើបតែបានដឹកនាំក្លឹបបានត្រឹមតែ១១ប្រកួតប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងដាក់គោលដៅតាមទាក់ទងកិឡាករប្រេស៊ីល Douglas Luiz ដែលបច្ចុប្បន្នជាកីឡាករឆ្នើមរបស់ក្លឹប Aston Villa។ កន្លងមកកាលពីឆ្នាំ២០២២កីឡាករខ្សែបម្រើរូបនេះធ្លាប់បានដបដិសេធសំណើររបស់ក្លឹប Arsenal ជាច្រើនលើករួចមកហើយប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Mikel Arteta នៅតែមានជំនឿចិត្តក្នុងការចរចា។ កាំភ្លើងធំ Arsenal ត្រូវការចាំបាច់ពង្រឹងតំបន់បម្រើសម្រាប់ត្រៀមវគ្គទី២នៃរដូវកាលថ្មីនេះនៅខែមករាខាងមុខដូច្នេះ Luiz គឺជាអទិភាពដំបូងបំផុតរបស់លោក Arteta។...