បច្ចេកវិទ្យា
ប្រទេសថៃ គំរាមបិទបណ្តាញទំនាក់ទំនង សង្គម Facebook ជុំវិញការផ្សាយពាណិជ្ជកម្មបោកប្រាស់
បាងកក៖ប្រទេសថៃបាននិយាយនៅសប្តាហ៍នេះថា ខ្លួនកំពុងរៀបចំប្តឹង Facebook ក្នុងចំណាត់ការមួយដែលអាចឃើញវេទិកាបិទទូទាំងប្រទេសជុំវិញអ្នកបោកប្រាស់ ដោយចោទប្រកាន់ថា បានកេងប្រវ័ញ្ចបណ្តាញទំនាក់ទំនងសង្គមដើម្បីបោកប្រាស់អ្នកប្រើប្រាស់ក្នុងស្រុកអស់រាប់សិបលានដុល្លារក្នុងមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេស លោក Chaiwut Thanakamanusorn បានប្រកាសពីគម្រោងប្តឹងនេះ បន្ទាប់ពីកិច្ចប្រជុំក្រសួងកាលពីថ្ងៃចន្ទ។ ចំណែកអ្នកនាំពាក្យក្រសួងលោក Wetang Phuangsup បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា...