ព្រឹត្តិការណ៍
ដឹងទេ! អង្គរវត្ត ពុំមែនជាឈ្មោះដើម របស់ប្រាសាទនេះឡើយ
អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើម នៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើង ដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។ នាដើមសតវត្សរ៍ទី១២ នៅពេលកសាងឡើងដំបូង ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា «ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម» ។ សំណង់សាសនាដ៏ធំជាងគេនេះ ត្រូវបានកសាងឡើង ក្នុងព្រះរាជបំណងឧទ្ទិសថ្វាយ «ព្រះវិស្ណុ»...