កីឡា

Arsenal លើកពានកំពូលអង់គ្លេស ដោយស្វ័យប្រវត្តិក្រោយ Man City បានត្រឹមស្មើយប់មិញ

ទីបំផុតក្រោយខកខានអស់ រយៈពេលជាច្រើនឆ្នាំ មកហើយនោះក្លឹបកាំភ្លើងធំ Arsenal គឺអាចលើកពានរង្វាន់កំពូល អង់គ្លេសបានវិញជាលើកដំបូង ហើយនៅរដូវកាលនេះ ។

ក្រោយការប្រកួតបានត្រឹមស្មើរវាង Man City និង Bournemouth យប់មិញនេះដោយស្វ័យប្រវត្តិ Arsenal គឺជាបានក្លាយទៅជាម្ចាស់ពានរង្វាន់ពាន Premier League ទាំងដែលនៅសល់១ប្រកួតទៀត នៅក្នុងដៃក្តី។

យប់មិញនេះ Bournemouth អាចរកគ្រាប់បាល់ បានមុនតាំងពីនាទីទី៣៨ដោយកីឡាករ Kroupi ខណៈដែល Man City អាចតាមវិញ បានត្រឹមនាទីទី៩០បូក៤ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ Haaland។

១ពិន្ទុនេះបានន័យថា Man City មិនអាចតាមស្មើពិន្ទុរបស់ Arsenal ដែលស្ថិតនៅកំពូលតារាងឡើយទោះបីជាប្រកួតនៅសល់ទៀតក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top