កីឡា

Amorim ត្រៀមចូលរួមក្លឹប​ Benfica ជំនួសតំណែង របស់លោក Mourinho

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Ruben Amorim ឆាប់ៗនេះនឹងអាចទៅជំនួស តំណែងរបស់លោក Jose Mourinho ហើយបន្ទាប់ពីបាត់ដំណឹងមួយរយៈមក។

គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះ បានក្លាយជាបេក្ខភាពដ៏មានសក្តានុពល ជាងគេក្រោយពេលដែលមានព័ត៌មាន ច្បាស់ហើយថាលោក Mourinho នឹងចាកចេញដើម្បីចូលរួមជាមួយនឹងក្លឹប Real Madrid វិញ។

គួរឲ្យដឹងដែរថាលោក Amorim វ័យ៤១ឆ្នាំ បានបាត់មុខមួយរយៈធំចាប់តាំងតែពីបានចាកចេញពី Man UTD កាលពីខែមករាហើោយការ វិលត្រឡប់មកវិញ លើកនេះគឺជាការវិលមក ទឹកដីកំណើតផង និងដើម្បីកសាងកេរ្ត៍ឈ្មោះឡើងវិញផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top