កំពង់ធំ ៖ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 Football Team និងប្រធានបច្ចេកទេសក្លិប បាល់ទាត់ព្រះខ័នរាជ ស្វាយរៀង បានដឹកនាំក្រុមធ្វើការប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់ វ័យចាស់ គ្រួសារកំពង់ធំ ក្នុងការរឹតចំណងមិត្តភាព រវាងក្រុមបាល់ទាត់វ័យចាស់ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ទម្រង់ទិសទីរួមខេត្តកំពង់ធំ ។

ការប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់វ័យចាស់ គ្រួសារកំពង់ធំនេះ ក្នុងបំណងផ្តល់ឱកាសឲ្យ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់បានចូលរួមលេង កីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទំាងសាមគ្គីភាព។
កន្លងមក លោក រិទ្ធ ឌីកា តែងតែរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់បែបសប្បាយៗជាច្រើនលើកច្រើនសារ ថែមទាំងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រុមកីឡាបាល់វ័យ និងទទួលបានការសរសើរចំពោះការខិតខំប្រឹងប្រែង សាមគ្គីភាព និងទឹកចិត្តរួមចំណែក ដ៏មានតម្លៃរបស់ក្រុមនីមួយៗ ៕
