កីឡា

Andy Robertson អាចនឹងចូលរួមជាមួយនឹង Scott McTominay នៅអ៊ីតាលី

យោងតាមការចេញផ្សាយរបស់The Goalនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Andy Robertson ទំនងជានឹងអាចចូលរួមជាមួយ នឹងក្រុមជម្រើសជាតិរបស់ខ្លួនកីឡាករ Scott McTominay នៅទឹកដីអ៊ីតាលីជាមួយនឹងក្លឹប Napoli ។

ខ្សែការពារស្លាប់ឆ្វេងរូបនេះ បានប្រកាសចាកចេញ ពីក្លឹបហង្សក្រហម Liverpool នៅក្នុងថ្ងៃតែមួយជាមួយ នឹងខ្សែប្រយុទ្ធ Mo Salah ហើយទោះបីជាមិនទាន់ បានប្រកាសជាផ្លូវការ អំពីគោលដៅថ្មីរបស់ខ្លួនក៏ដោយ។

កន្លងមកក្លឹប Juventus ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងខ្សែការពារ ស្កុតឡេនរូបនេះផងដែរ។

គួរឲ្យដឹងដែរថា Robertson បានចំណាយពេលប្រមាណជា៩ឆ្នាំ ជាមួយនឹងហង្សក្រហម Liverpool ដោយបានលើកពានរង្វាន៉ជាច្រើនស្ទើរ រាប់មិនអស់ទាំង ផ្ទាល់ខ្លួននិងសម្រាប់ក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top