កណ្តាល៖នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ រកឃើញម្ចាស់មេដាយ មាស ប្រាក់ និងសំរិទ្ធលើប្រភេទកីឡា អត្តពលកម្មក្នុងការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ រៀបចំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

វិញ្ញាសារត់លឿននារី ៖មេដាយមាស បានទៅលើកីឡាការិនី វឿន ច័ន្ទដា វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ មេដាយប្រាក់ បានទៅលើកីឡាការិនី យ៉ន ចរិយា ហេបភី និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី កាន់ ណារី ហេបភី។វិញ្ញាសារត់លឿនបុរស ៖មេដាយមាស បានទៅលើកីឡាករ ផាត សុភី គ្រួសាររីករាយ មេដាយប្រាក់ បានទៅលើកីឡាករ រ៉េត បញ្ញាស៊ីម វិទ្យាល័យហ៊ុន សែន តាខ្មៅ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ គឹម សុវណ្ណថេត អនុវិទ្យាល័យខ្ពស់វែង
វិញ្ញាសាចោលដុំដែកនារី ៖ មេដាយមាស បានទៅលើកីឡាការិនី ជុំ ពិសី គ្រួសាររីករាយ មេដាយប្រាក់ បានទៅលើកីឡាការិនី វង សាន់ឆាយ វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី នើប ស្រីលាភ វិទ្យាល័យហ៊ុន សែន តាខ្មៅ ។ វិញ្ញាសាចោលដុំដែកបុរស ៖មេដាយមាស បានទៅលើកីឡាករ គិត សំវិសាល វិទ្យាល័យជ័យវរ្ម័នទី៧ មេដាយប្រាក់ បានទៅលើកីឡាករ សឿន សុធន់ គ្រួសាររីករាយ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ភុំ តុលា អនុវិទ្យាល័យខ្ពស់វែង ។

បញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ រៀបចំលើ៤ប្រភេទកីឡា ដូចជា ផ្នែកបាល់ទាត់បុរស, បាល់ទះ បុរស-នារី, បាល់បោះ បុរស-នារី និងអត្តពលកម្ម បុរស-នារី។
ដោយ៖លី ភីលីព



