កីឡា
Alves ប្រឈមមុខ នឹងការជាប់គុករយៈពេល ៩ឆ្នាំ
សាជាថ្មីអតីតកីឡាករខ្សែការពារ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Dani Alves នឹងអាចប្រឈមមុខទៅនឹងការជាប់ទោសនៅក្នុងគុករយៈពេល៩ឆ្នាំពីបទបង្កអំពើហិង្សាផ្លូវភេទលើស្ត្រីម្នាក់នៅក្លឹបរាត្រី។ ហេតុការណ៍ដែលបានកើតឡើងតាំងតែពីខែធ្នូឆ្នាំ២០២២នៅក្នុងទីក្រុង Barcelona ស្ថិតនៅក្នុងការស៊ើបអង្កេតហើយប្រសិនបើវាជាការពិតនោះ Alves នឹងត្រូវបង់ពិន័យជាទឹកប្រាក់ដល់ទៅ១៥ម៉ឺនផោននិងទោសជាប់គុកទឿតផង។ គួរឲ្យដឹងដែរថាបច្ចុប្បន្នគាត់នៅបន្តជាប់ឃុំឃាំងនៅឡើយតាំងតែពីខែមករាហើយកីឡាកររូបនេះធ្លាប់បានសារភាពថាពិតជាបានធ្វើរឿងលើគ្រែជាមួយគ្នាពិតមែនប៉ុន្តែមិនបានធ្វើអ្វីដែលមានសកម្មភាពហិង្សានិងលើសពីនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី