បច្ចេកវិទ្យា
ច្បាប់ថ្មីរបស់ EU ! រាល់ចម្ងាយផ្លូវ ៦០គីឡូម៉ែត្រ ត្រូវតែមានចំណត សាកភ្លើង សម្រាប់រថយន្តអគ្គិសនី
ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញច្បាប់ថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យរថយន្តអគ្គិសនីនៅក្នុងតំបន់ ។ ក្នុងនោះចំណុចដ៏សំខាន់បំផុតគឺចាប់ពីឆ្នាំ២០២៥តទៅ តម្រូវឱ្យគ្រប់ផ្លូវល្បឿនលឿន ត្រូវមានចំណតសាកភ្លើង ហើយគ្រប់បណ្តាញផ្លូវដែលតភ្ជាប់ប្រទេស អឺរ៉ុបទាំងអស់ ត្រូវតែមានចំណតសាកភ្លើងលឿន នៅរាល់ចម្ងាយ ៦០គីឡូម៉ែត្រ ។ ជាមួយគ្នានេះ រាល់ចំណតសាកភ្លើងទាំងនេះ ត្រូវតែប្រើប្រព័ន្ធបង់ប្រាក់មួយ (មិនប្រើក្រដាសប្រាក់) ហើយអ្នកផ្គត់ផ្គង់ចំណតសាកភ្លើង ត្រូវតែបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់អំពីតម្លៃ និងលក្ខខណ្ឌនៃការសាកភ្លើង...