កីឡា

ក្រុមអត្តពលិក វាយសីចំនួន ១៦៧ នាក់ ចូលរួមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវាយសី១៦៧ នាក់បានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលវាយសី នៃពហុកីឡដ្ឋានជាតិ ក្នុងចំណោមក្លិប និងសមាគមកីឡាវាយសី ចំនួន១៦ ចូលរួម រៀបចំដោយ សហព័ន្ធកីឡាវាយសី និងក្រសួងអប់រំ យុវជន និងកីឡា ។

ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដល់សហព័ន្ធក្នុងការអភិឌ្ឍន៍ប្រភេទកីឡាវាយសីកម្ពុជា។

ក្រុមកីឡាករ-កីឡាការិនីវាយសីទំាង១៦ រួមមានកិ្លបវាយសីក្រសួងមហាផ្ទៃ កិ្លបវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិ្លបវាយសីពហុកីឡដ្ឋានជាតិ កិ្លបវាយសីខេត្តសៀមរាប កិ្លបវាយសីខេត្តកំពង់ឆ្នាំង កិ្លបវាយសីព្រះខ័នរាជ កិ្លបវាយសីខេមរៈមហានគរ កិ្លបវាយសីភ្នំពេញ កិ្លបវាយសីបញ្ជាការដ្ឋានការពារអាកាស និងកិ្លបវាយសីខេត្តព្រះសីហនុ។

ចំពោះកិ្លបវាយសីសីយូនីគខេត្តសៀមរាប កិ្លបវាយសីខេត្តព្រៃវែង កិ្លបវាយសីខេត្តស្វាយរៀង កិ្លបវាយសីយុវនខេត្តកណ្តាល កិ្លបវាយសី 1-2 Play និងកិ្លបវាយសីស្តេចកន ខេត្តត្បូងឃ្មុំ ៕
ដោយ៖លី ភីលីព

Most Popular

To Top