បច្ចេកវិទ្យា
Toyota នឹងវិនិយោគទឹកប្រាក់ ៩១២លានដុល្លារក្នុងរោងចក្រនៅអាមេរិក ដើម្បីបំពេញតម្រូវការប្រភេទរថយន្តកូនកាត់
ញូវយ៉ក៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគទឹកប្រាក់សរុបចំនួន ៩១២ លានដុល្លារក្នុងរោងចក្រចំនួន ៥ កន្លែងនៅសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការការផលិតប្រភេទរថយន្តកូនកាត់ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនដោយបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីវិនិយោគបន្ថែមរហូតដល់ ១០ ពាន់លានដុល្លារនៅអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ...