ព័ត៌មានអន្តរជាតិ
Update៖ ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសដល់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឲ្យនៅជាប់ពន្ធនាគារត្រឹមតែ១ឆ្នាំប៉ុណ្ណោះ
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថាព្រះបាទ មហា វិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រថៃ បានបន្ធូរបន្ថយការជាប់ពន្ធនាគាររយៈពេល៨ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹមនៅត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រោយពីមានការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ។ ព្រះរាជសារបានដាក់ថា “ការរួមចំណែករបស់លោក ថាក់ស៊ីន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីបានផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជន ។ គាត់បានទទួលយកកំហុសនៃឧក្រិដ្ឋកម្មរបស់គាត់...