ព័ត៌មានអន្តរជាតិ
ឡាវ កំពុងត្រៀមខ្លួន សម្រាប់ផលប៉ះពាល់ដោយព្យុះទីហ្វុង តាលីម
វៀងច័ន្ទ៖ ប្រជាជនឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ ដែលអាចកើតមាន នៃព្យុះទីហ្វុងតាលីម ដែលនឹងឆ្លងកាត់ប្រទេសឡាវរហូតដល់ថ្ងៃអង្គារនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងខេត្តភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសឡាវ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។ ព្យុះទីហ្វុងតាលីម កំពុងខិតចូលមកក្នុងខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន...