ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ដកនិមិត្តសញ្ញាសម័យសូវៀត ចេញពីវិមាន MotherLand ក្នុងទីក្រុងគៀវ
គៀវ៖ ទូរទស្សន៍ជាតិអ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអ៊ុយក្រែន បានដកនិមិត្តសញ្ញា “ញញួរ និងកណ្ដៀវ” សម័យសូវៀតចេញពីវិមាន Motherland ក្នុងទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មានអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត នៅលើវិមាននេះនឹងត្រូវបានជំនួសដោយអាវធំផ្លូវការរបស់អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា នៅពេលដែលប្រទេសនេះប្រារព្ធពិធីបុណ្យឯករាជ្យជាតិ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងបាននិយាយថា អ្នកជំនាញបានអនុវត្តការងារត្រៀមមួយចំនួន...