Event
កក្រើកហើយហ្វែនៗ! វណ្ណដា ត្រូវបានបង្ហាញលើផ្ទាំងប៉ាណូបែប 3D របស់កូកា-កូឡា
រាជធានីភ្នំពេញ៖ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់ស្រាយសប្បាយអារម្មណ៍ពិតៗជូនដល់អតិថិជន ជាពិសេសហ្វែនៗទាំងអស់របស់ខ្លួន ក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា កំពូលតារាចម្រៀងហ៊ីបហប់ (Hip Hop) នៃកម្ពុជា បានសហការគ្នាផលិតចេញនូវផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយ ដែលបានចាក់បង្ហាញតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ លោកស្រី Che Marcaida ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈ កូកា–កូឡា ប្រចាំកម្ពុជា បានលើកឡើងថា «នេះជាលើកទី 1 សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលទទួលបទពិសោធន៍នៃការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ តាមរយៈគម្រោងផ្សព្វផ្សាយមួយនេះ។ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងលោក វណ្ណដា...