សិល្បៈ និង កម្សាន្ត

សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង NewJeans ត្រូវប្រទះឃើញនៅទីសាធារណៈ ធ្វើអ្នកគាំទ្របង្កើត ការសង្ស័យជាខ្លាំង

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ភាពមិនប្រាកដប្រជាជុំវិញ អនាគតរបស់សមាជិក ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូងNewJeans បានក្លាយជាប្រធានបទ ក្តៅគគុកម្តងទៀត នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូឃ្លីបរបស់សមាជិក ២ នាក់បានលេចចេញតាមអ៊ីនធើណេត។

យោងតាមរបាយការណ៍ បាននិយាយថា សមាជិកក្រុម នាង Hyein និងនាង Haerin ត្រូវបានគេប្រទះឃើញ នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែមិថុនា។  អ្នកគាំទ្រម្នាក់បានថតអ្នកទាំង២នាក់ កំពុងប្រាស្រ័យទាក់ទងគ្នា ដោយស្មោះត្រង់នៅកន្លែងសាធារណៈមួយ ខណៈដែលមានមនុស្ស មួយចំនួនដែលមើលទៅ ដូចជាបុគ្គលិករបស់ ADOR អមដំណើរ។

ការប្រទះឃើញនេះបានលើកឡើងនូវសំណួរជាច្រើន ជាពិសេសអំពីអវត្តមាន គួរឲ្យកត់សម្គាល់របស់នាង Hanni ដោយសារតែនាង Haerin នាង Hyein និងនាង Hanni គឺជាសមាជិកទាំង ៣ នាក់ត្រូវបានបញ្ជាក់ថា បានវិលត្រឡប់ទៅ ADOR វិញ ហើយបានយល់ព្រមបន្តសកម្មភាព របស់ពួកគេជា NewJeans។ មនុស្សក៏ត្រូវបានសួរថា ហេតុអ្វីបានជាផលិតកម្ម មិនបានធ្វើបច្ចុប្បន្នភាពអំពីនាង Minji៕

Most Popular

To Top