កីឡា
លោកស្រី Yeoh ម្ចាស់ជ័យលាភី អូស្ការក្លាយជាសមាជិកថ្មី របស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ
ទីក្រុងបុមបៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាសម្តែងដែលទទួលបានពានរង្វាន់ អូស្ការជនជាតិម៉ាឡេស៊ី លោកស្រី Michelle Yeoh ត្រូវបានជាប់ឆ្នោតក្លាយ ជាសមាជិកថ្មីម្នាក់ ក្នុងចំណោម ៨ នាក់នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ កាលពីថ្ងៃអង្គារ ។ ស្ត្រីអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់អូស្ការ នៅពេលលោកស្រីដណ្តើម បានតួសម្តែងល្អបំផុតសម្រាប់ “អ្វីគ្រប់យ៉ាងនៅគ្រប់ទីកន្លែងទាំងអស់ នៅពេលតែមួយ”...