ព័ត៌មានអន្តរជាតិ
ស្ត្រីម្នាក់ ធ្លាក់ពីលើស្ពានស្លាប់នៅខេត្ត Shizuoka បន្ទាប់នាងជាប់រវល់លេងស្មាតហ្វូន
ស៊ីហ្ស៊ូកា៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំបានធ្លាក់ពីលើស្ពានស្លាប់ បន្ទាប់ពីនាងជំពប់ជើងដួលពេលកំពុងប្រើស្មាតហ្វូនរបស់នាងនៅ ទីក្រុង Higashi-Izu ខេត្ត Shizuoka កាលពីថ្ងៃសៅរ៍។ យោងតាមប៉ូលីសបាននិយាយថា ស្ត្រីរូបនេះមកពីខេត្ត Chiba បានជិះរថយន្តជាមួយឪពុក និងមិត្តភ័ក្តិរបស់នាង នៅម៉ោងប្រហែល ៩:៣០ ព្រឹកកំពុងធ្វើដំណើរទៅកាន់ទីក្រុងពីកន្លែងស្នាក់នៅរបស់ពួកគេ ដែលពួកគេកំពុងចំណាយពេលចុងសប្តាហ៍។ ឪពុករបស់ស្ត្រីនោះបានឈប់រថយន្តនៅជិតស្ពានតូចចង្អៀតតាមផ្លូវភ្នំ។...