ពិភពបាល់ទាត់នឹងត្រូវចារឹកប្រវត្តិសាស្ត្រថ្មី ខណៈដែលអតីតមិត្តរួមក្រុម Real Madrid ដ៏ស្និទ្ធស្នាលគឺ Cristiano Ronaldo វយ ៤១ ឆ្នាំ និង Luka Modrić វ័យ ៤០ ឆ្នាំ ត្រូវដឹកនាំក្រុមជម្រើសជាតិរៀងៗខ្លួន មកតទល់គ្នាចំវគ្គកាត់សេចក្តី ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅកីឡដ្ឋាន Toronto Stadium ប្រទេសកាណាដា។

ការប្រកួតរវាង ព័រទុយហ្គាល់ និង ក្រូអាស៊ី មួយនេះ មិនត្រឹមតែជាការប្រជែង កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជា រាត្រីចុងក្រោយ លើឆាកអន្តរជាតិសម្រាប់វីរបុរស បាល់ទាត់ទាំងពីររូបនេះផងដែរ ត្បិតអីក្រុមណា ដែលរងបរាជ័យនឹងត្រូវហាលអាវត្រលប់ទៅផ្ទះវិញភ្លាមៗ ហើយនេះក៏ជាព្រឹត្តិការណ៍ World Cup លើកចុងក្រោយបង្អស់ក្នុងអាជីព របស់ពួកគេដូចគ្នា។

ទោះបីជាត្រូវដើរតួជាគូប្រជែង នៅលើទីលានរយៈពេល ៩០ នាទី ក៏ដោយ ក៏ក្តីគោរព និងមិត្តភាពរវាងម្ចាស់ពានរង្វាន់ Ballon d’Or ទាំងពីរនៅតែជាចំណុចទាក់ទាញបំផុត សម្រាប់អ្នកគាំទ្រជុំវិញសកលលោក។

