ព័ត៌មានអន្តរជាតិ
លោកនាយករដ្ឋមន្រ្តី Trudeau ៖ ប្រទេសកាណាដា រក្សាសម្ពាធលើបណ្តាញ Facebook ឲ្យបង់ប្រាក់សម្រាប់ព័ត៌មាន
OTTAWA ៖ នាយករដ្ឋមន្រ្តី Justin Trudeau បានមានប្រសាសន៍ថា Ottawa នឹងបន្តជំរុញឲ្យ Meta គោរពតាមច្បាប់ថ្មី ដែលតម្រូវឲ្យក្រុមហ៊ុនអ៊ីនធើណេតធំៗ បង់ប្រាក់ឲ្យអ្នកផ្សាយ ព័ត៌មានកាណាដា សម្រាប់មាតិការបស់ពួកគេ ប៉ុន្តែមេរបស់ Facebook បានឈរដោយការសម្រេចចិត្ត របស់ខ្លួនក្នុងការទប់ស្កាត់ ការចែករម្លែកព័ត៌មាន ជាជាងបង់ប្រាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...