កីឡា

ក្រសួងការពារជាតិ ការពារតំណែងជើងឯក នៃការប្រកួតកីឡាទ្រីយ៉ាត្លុង ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣

ខេត្តកែប ៖ ក្រុមកីឡាករ-កីឡាការិនីសមាគមកីឡាទ្រីយ៉ាត្លុង កងយោពលខេមរភូមិន្ទ (ក្រសួងការពារជាតិ) ការពារតំណែងជើងឯក ក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣ នៅខេត្តកែបដែលរៀបចំ ដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣ ដោយមានការអញ្ជើញ ជាកិត្តិយសពីសំណាក់លោក ហួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែបតំណាង លោកអភិបាលខេត្ត និងលោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា តំណាងឲ្យលោកប្រធាន ។

លទ្ធផលការប្រកួត ៖ វិញ្ញាសាអាគ័រត្លុងយុវនារីអាយុក្រោម ១៨ ឆ្នាំ មេដាយមាសបានទៅលើកីឡាការិនី ទូច រក្សា ក្រសួងការពារជាតិ មេដាយប្រាក់ បានទៅលើកីឡាការិនី Li liam ក្លិបមហាជន និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ហ៊ោ ធីតា ក្រសួងការពារជាតិ។

ចំណែកវិញ្ញាសាអាគ័រត្លុងយុវជន អាយុក្រោម ១៨ ឆ្នាំ មេដាយមាសបានទៅលើកីឡាករ វ៉ែន ចន្ទី វីហ្គេមហ្វីត មេដាយប្រាក់បានទៅលើកីឡាករ ឈៀន សុខម៉េង ក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើកីឡាករ ឈៀង ណូរ៉ា ក្រសួងមហាផ្ទៃ។

ចំពោះវិញ្ញាសាអាគ័រត្លុងយុវនារីអាយុ ១៨ ឆ្នាំឡើង មេដាយមាសបានទៅលើកីឡាការិនី Eri ka ក្លិបមហាជន មេដាយប្រាក់បានទៅលើកីឡាការិនី Ung socheata ក្លិបមហាជន និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ថន សុម៉ាវត្តី ក្រសួងការពារជាតិ ។
រីឯវិញ្ញាសាអាគ័រត្លុងយុវជនអាយុ ១៨ ឆ្នាំឡើង មេដាយមាសបានទៅលើកីឡាករ ថែ ធុច ក្រសួងការពារជាតិ មេដាយប្រាក់បានទៅលើកីឡាករ រុំ វិបុល វីហ្គេមហ្វីត និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ទូច លុច ក្រសួងការពារជាតិ ៕

Most Popular

To Top