កីឡា

អ្នកប្រដាល់ថៃ ឈ្នះអ្នកប្រដាល់គុន នៃការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 នៅចុងសប្តាហ៍

ភ្នំពេញ៖ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់ថៃ ២ រូបបានយកឈ្នះអ្នកប្រដាល់គុនខ្មែរ ជើងខ្លាំងកម្ពុជា ដោយពិន្ទុ ខណៈអ្នកប្រដាល់ថៃម្នាក់ទៀតបានត្រឹមស្មើគ្នា ។

អ្នកប្រដាល់ជើងរន្ទះកម្ពុជា សោម វិឆ័យ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Pich Bopha ទាំងមិនអសសស់ចិត្ត។ ការប្រកួត ដែលមានចំនួន ៥ទឹកនោះ អ្នកប្រដាល់ថៃហាក់ ដូចជាចាប់ផ្ដើម មានប្រៀបពីចុងទឹកទី១ទៅ ។
ចំណែក សោម វិឆ័យ តែងតែប្រើទម្ងន់ជើង ដើម្បីផ្ដួលគូប្រកួតនោះគេ បានព្យាយាមរកឧិ៍កាសបញ្ចេញ អាវុធរបស់ខ្លួនតែហាក់ ដូចជាចេញមិនរួចទាល់តែសោះ ដោយសាតែបញ្ចេញអាវុធមិន បាននោះវិឆ័យខិតខំព្យាយាផ្លាស់ប្ដូរវិធីវាយលុក ជាញឹកញាប់តែត្រូវអ្នកប្រដាល់ថៃ ការពារបានព្រមទាំងវាយសង មកវិញយ៉ាងចាស់ដៃ ។
ទីបំផុតវិឆ័យបានត្រឹមតែការពារ និងដកថយពីការវាយលុកប៉ុណ្ណោះ បន្ទាប់ពីប្រកួតគ្នា៥ ទឹកពេញនោះវិឆ័យ ត្រូវចៅក្រមសម្រេចឲ្យចាញ់ Pich Bopha ដោយពិន្ទុតែម្ដង ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។

អ្នកប្រដាល់កម្ពុជា រិទ្ធី សុផាត ក្លិបSuper Fight ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Sing Thang ដោយពិន្ទុ ដោយអ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ស្ថានភាពនៃការប្រកួតរវាងរិទ្ធី សុផាតជាមួយ Sing Thang ក៏មានលក្ខណៈតឹងតែងដែរ ប៉ុន្តែការវ៉ៃចេញរបស់Sing Thangចំគោលដៅបានល្អ និងច្រើនជាង ។

ចំពោះការវ៉ៃចេញ របស់សុផាតមានលក្ខណៈប្រថុយប្រថាន និងមិនសូវមានប្រសិទ្ធិភាព មិនតែប៉ុណ្ណោះព្យាយាម ការពារនិងដកថយច្រើន ជាងការវាយលុក ទោះបីការប្រកួតធ្វើឡើង៥ទឹកពេញក៏ពិតមែនក៏ចៅក្រមសម្រេចចិត្តឲ្យរិទ្ធី សុផាតចាញ់ពិន្ទុSing Thangដែរ ។

រីឯអ្នកប្រដាល់កម្ពុជា សៀង សេងហួរក្លិបបញ្ជាការដ្ឋានកងកាំភ្លើងធំប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Vithya Vin Obun ប៉ុណ្ណោះដោយអ្នកប្រដាល់ ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។
ជំនួបរវាងគូនេះ មានលក្ខណៈតឹងតែងមិនតែប៉ុណ្ណោះ គេហាក់ដូចជាមានប្រៀបលើគ្នាទៅវិញ ទៅមក។ ក្រោយពីប្រកួតគ្នា៥ ទឹកពេញនោះលទ្ធផល ចុងក្រោយបានត្រឹមស្មើពិន្ទុគ្នា ៕
ដោយ៖លី ភីលីព

Most Popular

To Top