ព័ត៌មានអន្តរជាតិ

ឥរិយាបថរបស់នាង Jang Wonyoung នៅអាកាសយានដ្ឋានទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីមានការរិះគន់

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូរបស់តារាចម្រៀងនាង Jang Wonyoung សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង IVE នៅអាកាសយានដ្ឋានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានភាពចម្រូងចម្រាសថ្មីៗអំពីសន្តិសុខអាកាសយានដ្ឋាន។

វីដេអូនេះ នាងត្រូវបានគេឃើញដោះមួករបស់នាងចេញទាំងស្រុងក្នុងអំឡុងពេលសន្តិសុខអាកាសយានដ្ឋាន ដោយបង្ហាញមុខទទេរបស់នាង។ ដោយឃើញបែបនេះ អ្នកគាំទ្រយល់ថា វាជារឿងគួរឲ្យសោកស្តាយរាល់ចលនាដែលនាងធ្វើបានប្រែក្លាយទៅជាភាពចម្រូងចម្រាស និងការជជែកវែកញែកតាមអ៊ីនធើណេត។

ទន្ទឹមនឹងនេះ ការរិះគន់ថ្មីៗរបស់នាង Jang Wonyoung ក្នុងអំឡុងពេលត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋានបាននាំឲ្យមានការផ្លាស់ប្តូរនីតិវិធីណែនាំ៕

Most Popular

To Top