ព័ត៌មានអន្តរជាតិ

អ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម X មានការធ្លាក់ចុះយ៉ាងខ្លាំង នៅទូទាំងពិភពលោក

AFP

សេនហ្វ្រេនស៊ីស្កូ ៖ នេះបើយោងតាមគេហទំព័រ Downdetector.com បានប្រាប់ឲ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សអាមេរិក X និង X Pro បានទទួលរងការដាច់ភ្លើង ទូទាំងពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ធ្វើឲ្យអ្នកប្រើប្រាស់ នៅលើ X មិនអាចមើលការបង្ហោះ នៅលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងសារដែលនិយាយថា “Welcome to X!” ។

អ្នកប្រើប្រាស់បានជួបប្រទះ បញ្ហាការផ្ទុកនៅលើ X Pro ដែលពីមុនជា TweetDeck ជាមួយនឹងសារដែលនិយាយថា “កំពុងរង់ចាំការបង្ហោះ” ។ យោងតាមទិន្នន័យ Downdetector បានឲ្យដឹងថា អ្នកប្រើប្រាស់ជាង ៤៧,០០០ នៅសហរដ្ឋអាមេរិក បានប្រឈមមុខនឹងបញ្ហា ក្នុងការចូលប្រើជាមួយ X និង X Pro ។

កម្មវិធី Downdetector តាមដានការដាច់ភ្លើងដោយការ ប្រមូលផ្តុំរបាយការណ៍ស្ថានភាព ពីប្រភពជាច្រើនរួមទាំង អ្នកប្រើប្រាស់ផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top