ព័ត៌មានអន្តរជាតិ

សារមន្ទីរ ដាក់បង្ហាញ ផ្ទាំងគំនូរអាយុ ១៥០០ ឆ្នាំ នៅប្រទេសចិន ជាផ្លូវការ

រូបភាពពី៖​ XINHUA

តៃវ៉ាន់៖ សារមន្ទីរមួយដែលមានផ្ទាំងគំនូរមានអាយុកាលប្រហែល ១៥០០ ឆ្នាំស្ថិតនៅរាជវង្ស Qi ភាគខាងជើង (៥៥០ -៥៥៧) បានបើកដំណើរការកាលពីថ្ងៃពុធនៅក្នុងទីក្រុង Taiyuan រដ្ឋធានីនៃខេត្ត Shanxi ភាគខាងជើងប្រទេសចិន នេះយោងតាមការចេញផ្សាយពីគេហទំព័រចិន ។

សារមន្ទីរ Taiyuan Northern Qi Dynasty Mural មានទីតាំងនៅភូមិ Wangjiafeng ស្រុក Yingze ត្រូវបានសាងសង់ឡើងដោយផ្អែកលើការរកឃើញបុរាណវត្ថុនៅក្នុងផ្នូរពីរាជវង្សនេះ ដែលជាប្រភេទដំបូងគេនៅប្រទេសចិន។ ផ្នូររបស់ Xu Xianxiu ដែលជាមន្ត្រីជាន់ខ្ពស់នៅពេលនោះ ត្រូវបានគេចាត់ទុកថាមានផ្ទាំងគំនូរត្រូវបានថែរក្សាល្អបំផុតពីសម័យកាល Northern Qi លាតសន្ធឹងលើផ្ទៃដីជាង ៣០០ ម៉ែត្រការ៉េ។

Jiang អ្នកថែរក្សាសារមន្ទីរថា ផ្ទាំងគំនូរទាំងនោះរួមមានរូបភាពដែលបង្ហាញពីជីវិតរបស់ Xu និងភរិយា ដូចជាពិធីជប់លៀង និងឈុតក្រៅឆាក ដែលមិនត្រឹមតែបង្ហាញពីជំនាញសិល្បៈកម្រិតខ្ពស់បំផុតក្នុងសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការយល់ដឹងអំពីរបៀបរស់នៅដ៏ប្រណិតរបស់ពួកអភិជនក្នុងរាជវង្សផងដែរ។

ដើម្បីធានាបាននូវការអភិរក្ស ផ្នូរត្រូវបានរុំព័ទ្ធដោយសីតុណ្ហភាព និងសំណើមដែលគ្រប់គ្រងនៅក្នុងសារមន្ទីរ ហើយអ្នកទស្សនាអាចរីករាយនឹងផ្ទាំងគំនូរតាមរយៈបច្ចេកវិទ្យាការពិតនិម្មិត។ លោក Wang បាននិយាយថា សារមន្ទីរបានទទួលយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីការពារវត្ថុបុរាណ និងបំពេញតម្រូវការវប្បធម៌របស់អ្នកទស្សនាបានប្រសើរជាងមុន។
ផ្ទាំងគំនូរមួយចំនួនដែលបានរកឃើញនៅក្នុងផ្នូរនៃចុងរាជវង្សភាគខាងជើង (៤៣៩-៥៨១) ក្នុងខេត្តក៏ត្រូវបានបង្ហាញនៅក្នុងសារមន្ទីរផងដែរ៕ដោយ៖លី ភីលីព

Most Popular

To Top