បច្ចេកវិទ្យា
Apple ជិតក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេដែលមានតម្លៃទីផ្សារ ៣ ពាន់ពាន់លានដុល្លារ
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Apple ជិតក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេដែលបិទថ្ងៃជួញដូរជាមួយនឹងតម្លៃទីផ្សារ ៣ ពាន់ពាន់លានដុល្លារ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដែលបានកែទម្រង់សង្គមជាមួយ នឹងផលិតផលប្រមូលផលចំណេញគួរឲ្យចាប់អារម្មណ៍ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គិតត្រឹមម៉ោង២រសៀល កាលពីថ្ងៃសុក្រ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជិត ២ភាគរយ នាំឲ្យតម្លៃទីផ្សារក្នុងថ្ងៃរបស់ខ្លួនដល់ទៅ ៣.០៤ ពាន់ពាន់លានដុល្លារ។ Apple...