កីឡា

Arsenal ព្រមព្រៀងតម្លៃខ្លួន Jurrien Timber ដែលកំពុងលេងឲ្យ Ajax

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់ការព្រមព្រៀងក្នុងការចុះកុងត្រានាំយកកីឡាករ Jurrien Timber ហើយពីក្លឹប Ajax ជាមួយនឹងតម្លៃខ្លួន៤៧លានផោន

ការព្រមព្រៀងគ្នាដោយការពិភាក្សាធ្វើឡើង បានរួចរាល់ប៉ុន្តែនឹងត្រូវរងចាំការសម្រេចចិត្តចុងក្រោយដោយក្លឹបទាំងពីរទៅលើលក្ខខណ្ឌផ្សេងៗទៀតនិងក៏ដូចជារបៀបដែល Arsenal នឹងធ្វើការទូទាត់តម្លៃខ្លួនកីឡាករ។

រដូវក្តៅនេះគ្រូបង្វឹករបស់ក្លឹប Arsenal លោក Mikel Arteta បានធ្វើការដោះដូរកីឡាករចំណូលថ្មីៗគួរឲ្យភ្ញាក់ផ្អើលបំផុតដែលក្នុងនោះចុងក្រោយមានទាំងកីឡាករ Kai Haverts ពីក្លឹប Chelsea ផងនិងកំពុងចរចាកីឡាករ Declan Rice ពី West Hamផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top