បច្ចេកវិទ្យា
BMW បង្ហាញកប៉ាល់គ្មាន ការបំភាយឧស្ម័នក្នុងមហោស្រពភាពយន្តមានអេក្រង់ ៣២ អ៊ីញ គ្រប់គ្រងដោយសំឡេង និងបទភ្លេងដែលនិពន្ធដោយ Hans Zimmer
ទីក្រុង Cannes៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ទីក្រុង Cannes ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រុមហ៊ុន BMW បានបង្ហាញទូកក្តោងថ្មីដ៏ប្រណិតរបស់ខ្លួនក្នុងមហោស្រពភាពយន្តប្រចាំឆ្នាំលើកទី ៧៦ ហើយជាព្រឹត្តិការណ៍ភាពយន្តដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោកដោយមានអ្នកចូលរួមពីលោក Johnny Depp ទៅ Quentin Tarantino។ ទូក ‘Icon’ ថ្មីបានបង្ហាញវត្តមាននៅឆ្នេរសមុទ្របារាំង ខណៈវាបានបង្ហាញទម្រង់បែបបទនៃការធ្វើដំណើរដ៏ថ្លៃថ្លា ប៉ុន្តែមិនមានការបំភាយឧស្ម័ន។...