Event

ថ្ងៃស្អែកដឹងតែត្រូវចិត្តហ្វេនៗ​ គាំទ្រក្រុមជម្រើសជាតិបាល់ទះម៉ង! ពិធីជួបសំណេះសំណាល់ និងកម្មវិធីសប្បាយៗនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ភ្នំពេញ៖ ជំនួបជាមួយហ្វេនៗ របស់កីឡាករបាលទះជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ចាប់ពីម៉ោង ០៣រសៀលតទៅ ដើម្បីឲ្យអ្នកគាំទ្រ បានជួបសំណេះសំណាល ជាមួយអាយដល និងដើម្បីផ្តល់រង្វាន់លុយសុទ្ធ២ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិបាល់ទះ ពីថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

អ្នកណាខ្លះជាហ្វេនអត្តពលិកបាល់ទះរបស់យើង? ចុងសប្តាហ៍មកគាំទ្រពួកគាត់ ក្នុងកម្មវិធី Meet and Greet ដែលមានសកម្មភាពសប្បាយៗ សម្រាប់អ្នកដែលមកគាំទ្រ កីឡាករយើងផ្ទាល់ មានជាលេងហ្គេម ជាមួយកីឡាករបាល់ទះ ការថតរូបខ្ជូតៗ ទុកជាអនុស្សាវរីយ៍ បានហត្ថលេខា ពីអត្តពលិកបាល់ទះ និងកាដូពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ។

ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង ២៧១ ម៉េហ្កាម៉ល នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣រសៀលទាំងអស់គ្នា!

Most Popular

To Top