ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប ប្រកាសបង្កើនការផលិតគ្រាប់រំសេវ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តសំណើរ ដើម្បីបង្កើនការផលិតគ្រាប់រំសេវ ដើម្បីជួយដល់អ៊ុយក្រែន និងដោះស្រាយការខ្វះខាតក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលប្រទេសអ៊ុយក្រែន កំពុងរងគ្រោះខ្លាំងនៃសង្គ្រាមឈ្លានពាន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា ថវិកាចំនួនមួយពាន់លានអឺរ៉ូ ត្រូវបានបែងចែកទៅឱ្យច្បាប់គាំទ្រការផលិតគ្រាប់រំសេវ (ASAP) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ពាក់កណ្តាលនៃមូលនិធិនឹងមកពីថវិកាសហភាពអឺរ៉ុប...