កីឡា

Real Madrid រដូវក្តៅនេះ អាចជាការជួបជុំរវាង Bellingham និង Khvicha

The Goal ថ្មីៗនេះបានចេញផ្សាយថា រដូវក្តៅខាងមុខនេះ Real Madrid ហាក់ដូចជាមានភាពមមាញឹកខ្លាំងណាស់ ក្នុងការបន្ថែមសមាជិកថ្មីៗ ដែលក្នុងនោះមានការវិលត្រឡប់របស់ CR7 ផងប្រសិនបើមិនមានការប្រែប្រួលអ្វីទេនោះ។

យោងតាមការអះអាង របស់អ្នកកាសែតដ៏ល្បី Fabrizio Romano ក៏បានបញ្ជាក់ដូចគ្នាដែរថាក្លឹប Real Madrid គឺកាន់តែកៀកក្នុងការ ចុះហត្ថលេខានាំយកកីឡាករឆ្នើម Jude Bellingham មករួមក្លឹបហើយនិងកំពុងស្ថិត នៅក្នុងដំណាក់កាលចុងក្រោយនៃការចរចា។

ប្រសិនបើកិច្ចការងារ នេះជោគជ័យនោះមានន័យថា ក្លឹប Real Madrid ក៏នឹងអាចចាប់ផ្តើមចរចាយកកីឡាករឆ្នើមម្នាក់ ទៀតរបស់ Napoli ដែលមានឈ្មោះថា Khvicha Kvaratskhelia មករួមក្លឹបផងដែរ។

ទោះបីជាយ៉ាងណាក្តីកីឡាករ Georgia រូបនេះកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុប ដូចជា PSG, Bayern Munich និង Chelsea ផងដែរនិងកំពុងមាន តម្លៃខ្លួនខ្លាំងកបពពកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top