បច្ចេកវិទ្យា
ការហាមឃាត់ TikTok របស់ម៉ុនតាណាបង្កើនការ ព្រួយបារម្ភផ្នែកច្បាប់ កាន់ខ្លាំងឡើងៗ
ម៉ុនតាណា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ម៉ុនតាណាកំពុងស្ថិតនៅលើផ្លូវដើម្បីឲ្យក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកហាមប្រាម TikTok ទាំងស្រុងដែលបានទាញកំហឹងពីអ្នកជំនាញក្នុងឧស្សាហកម្ម និងក្រុមសិទ្ធិស៊ីវិល ដែលចោទប្រកាន់គោលនយោបាយនេះថា មិនអាចអនុវត្តបាន និងរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញ។ សមាជិកសភាម៉ុនតាណាបានអនុម័តច្បាប់ កាលពីសប្តាហ៍មុនដោយហាមប្រាម TikTok លើឧបករណ៍ផ្ទាល់ខ្លួនទាំងអស់ ដោយហាមឃាត់វាពីប្រតិបត្តិការក្នុងរដ្ឋ និងរារាំងហាងកម្មវិធីពីការផ្តល់ជូនសម្រាប់ការ ទាញយកវេទិកាចែករម្លែកវីដេអូគ្រប់គ្រងដោយ ByteDance Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ច្បាប់នេះកំពុងរង់ចាំហត្ថលេខា របស់អភិបាលរដ្ឋសាធារណរដ្ឋ...