ព័ត៌មានអន្តរជាតិ
កាណាដា ប្រកាសកញ្ចប់ជំនួយ យោធាបន្ថែមទៀត ទៅកាន់អ៊ុយក្រែន
អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand កាលពីថ្ងៃពុធបានប្រកាសកញ្ចប់ ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោកស្រី Anand បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយក្រសួងការពារជាតិកាណាដាថា ប្រទេសកាណាដា នឹងផ្តល់អំណោយប្រហែល ៨,០០០ គ្រាប់នៃគ្រាប់ ១៥៥ មីល្លីម៉ែត្រ ក៏ដូចជាកាំជ្រួចការពារ...