បច្ចេកវិទ្យា

មកមើល​ហាងដំបូងរបស់​ Apple នៅ​ឥណ្ឌា ថាតើស្អាតអស្ចារ្យយ៉ាងណា​បាន ជាមនុស្សសម្រុកចូល​អ៊ីចឹង!

ក្រុមហ៊ុន Apple បាន​បើក​សម្ពោធ​ជាផ្លូវការ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ​នូវហាង​លក់រាយ​ដំបូងរបស់​ខ្លួន នៅ​ក្នុងប្រទេស​ឥណ្ឌា ដោយទីមួយ​នៅក្រុងមុំបៃ បើក​កាលពីថ្ងៃទី១៨ ខែមេសា ដោយមានការចូលរួមពី​នាយកប្រតិបត្តិ​លោក Tim Cook ផងដែរនិងមួយកន្លែង​ទៀត​ក្នុងទីក្រុង​ញ៊ូដេលី បើក​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៣។

ក្នុងហាងលក់រាយ​នេះ គឺមានលក់គ្រប់ផលិតផល​របស់​ Apple ដែលមាន​ដូចជា iPhone, iPad, iMac និង iWatch ជាដើម។ មិនតែប៉ុណ្ណោះ គឺមាន​បុគ្គលិក​យ៉ាងច្រើន ដើម្បីត្រៀមទទួលស្វាគមន៍ក្នុងការផ្តល់​សេវា និងព័ត៌មានលម្អិត​អំពីផលិត​ផល​ Apple ជូន​អតិថិជន។

តោះ​សូមទស្សនា​ទិដ្ឋភាព ​ហាងលក់​រាយ​ទាំង២កន្លែង​របស់ Apple នៅ​ប្រទេស​ឥណ្ឌា​ខាងក្រោមនេះ៖

ប្រភព៖ Sabay

Most Popular

To Top