ព័ត៌មានអន្តរជាតិ
អាមេរិក នៅតែអះអាងថា ចិនកំពុងពិចារណា លើជំនួយយោធាដល់រុស្ស៊ី
បរទេស៖ នៅព្រឹកថ្ងៃសុក្រ ម៉ោងនៅទីក្រុងប៉េកាំង, ប្រទេសចិនបានចេញផ្សាយឯកសារ១២ចំណុច ដែលមានចំណងជើងថា “ជំហររបស់ចិន លើការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន”។ ជាការឆ្លើយតប មន្ត្រីអាមេរិកបានហៅឯកសារនេះភ្លាមៗថា ជាការរំខាន ដែលមានន័យថា បិទបាំងការចោទប្រកាន់របស់ប្រទេសចិនដែលគាំទ្ររុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយរំលឹកឡើងវិញនូវការអត្ថាធិប្បាយដែលគ្មានមូលដ្ឋានពីមុនដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken មន្ត្រីអាមេរិកកំពុងប្រកាន់ខ្ជាប់នូវការអះអាងដែលថា...