សិល្បៈ និង កម្សាន្ត

ទូកនេសាទចំនួន៣គ្រឿង លិចដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យមនុស្ស១នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ ចេញជួយសង្គ្រោះ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ពេទ្យ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះម្នាក់​ ដែលជាប្រជានេសាទ បានរងបួសធ្ងន់ធ្ងរ ក្នុងឧប្បត្តិវហេតុមានខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យមានទូកនេសាទចំនួន៣គ្រឿង បានលិចកាលពីវេលាម៉ោងជាង១២យប់ ឈានចូល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ នៅចំណុច អាវខ្មោច ភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះម្នាក់​ ដែលរងរបួសធ្ងន់ធ្ងរមានឈ្មោះ៖
១.ឈ្មោះ ណាំ ថា ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរជាម្ចាស់ទូក។ បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ GTVC របស់លោកឧកញ៉ា បញ្ជូនយកមកមន្ទីរពេទ្យនៅក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់៕

Most Popular

To Top