កីឡា
នេះហើយជាបុរស ដណ្ដើមបានមេដាយមាស ដំបូងឲ្យកម្ពុជានៅស៊ីហ្គេម
លោកយូ ជិនហុង គឺជាអត្តពលិកដំបូងគេបង្អស់ ដែលដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ឲ្យកម្ពុជា តាមរយៈវិញ្ញាសាប្រដាល់សកល កាលពីឆ្នាំ១៩៦១ ។ ឆ្នាំ១៩៦១ ព្រឹត្តិការណ៍ស៊ីហ្គេម បានរៀបចំនៅទីក្រុងយ៉ាំងហ្គោន់ ប្រទេសភូមា។ នាឆ្នាំនោះ ស៊ីហ្គេមមានតែប្រទេសចំនួន៧ប៉ុណ្ណោះចូលរួមប្រកួតប្រជែង មានដូចជា ភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃនិងវៀតណាម លើ១៣ប្រភេទកីឡា។...