បច្ចេកវិទ្យា
មហាសេដ្ឋី Jack Ma សហស្ថាបនិក Alibaba បង្ហាញវត្តមានដំបូង ជាគ្រូបង្រៀននៅជប៉ុន បន្ទាប់ពី បាត់ខ្លួនពីជីវិតសាធារណៈកាលឆ្នាំ ២០២០ 
ជប៉ុន៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា លោក Jack Ma ដែលជាមហាសេដ្ឋីនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba បានបង្រៀនសិក្ខាសាលាដំបូងរបស់លោកក្នុងនាមជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យតូក្យូជាផ្នែកមួយនៃសាកលវិទ្យាល័យតូក្យូកាលពីថ្ងៃទី ១២ ខែមិថុនា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មហាវិទ្យាល័យតូក្យូដែលបានចេញផ្សាយថា សិក្ខាសាលារយៈពេល ២ ម៉ោងផ្តោតលើទស្សនវិជ្ជានៃការគ្រប់គ្រង និងរបៀបដែលមនុស្សជំនាន់ក្រោយអាចទទួលបានភាពជោគជ័យនាពេលអនាគត ហើយត្រូវបានផ្អែកលើបទពិសោធន៍ដ៏សម្បូរបែបរបស់សាស្រ្តាចារ្យ លោក Ma...