កីឡា
Chelsea ព្រមព្រៀងតម្លៃខ្លួនកីឡាករ Nicolas Jackson តម្លៃជិត៣០លានផោន
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានឈានទៅដល់ការព្រមពៀង លើតម្លៃខ្លួននិងលក្ខខណ្ឌទាំងអស់ របស់ក្លឹបនិងកីឡាករហើយដើម្បីផ្ទេរខ្សែប្រយុទ្ធម្នាក់មកពីអេស្បាញ។ កីឡាករ Nicolas Jackson ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Villareal នឹងត្រូវផ្ទេរមកចូលរួមកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃខ្លួនប្រមាណជា២៩,៨លានផោន។ កីឡាករខ្សែប្រយុទ្ធវ័យទើបតែ២១ឆ្នាំរូបនេះជឿជាក់ថា គឺអាចទទួលបានកុងត្រា ដែលមានតម្លៃប្រាក់កម្រៃដល់ទៅ៣៥លានផោនពីក្លឹបតោខៀវ Chelsea និងត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញខ្លួនជាមួយនឹងក្រុមនៅរដូវកាលក្រោយ៕...