កីឡា

Liverpool ចូលរួមប្រកួតប្រជែង Caicedo ជាមួយនឹង Chelsea

ប្រភព៖ AFP

កីឡាករ Moises Caicedo ដែលកំពុងមាន ឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប Brighton នោះនៅរដូវក្តៅនេះ ហាក់កំពុងមានដំណឹងថា នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបចាស់ទៀតឡើយ នៅរដូវកាលក្រោយ។

The Goal ជឿជាក់ថា គិតត្រឹមសប្តាហ៍នេះ កីឡាករ Caicedo កំពុងមានវត្តមាននៅក្នុងទីក្រុងឡុង ហើយដើម្បីអាចសម្រេចចិត្ត ចំពោះអនាគត របស់ខ្លួនជាមួយនឹងក្លឹបថ្មីៗចំនួន២។

ក្នុងនោះគេជឿជាក់ថា នៅនាទីចុងក្រោយក្លឹបហង្សក្រហម Liverpool ក៏បានចូលរួមក្នុងការចូល រួមប្រកួតប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea ផងដែរដើម្បីអាចទទួលបានកុងត្រា របស់កីឡាករវ័យក្មេងរូបនេះហើយការសម្រេចចិត្ត នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗសប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top