កីឡា

Osimhen នឹងបន្តលេង នៅ Napoli

ប្រភព៖ AFP

ប្រធានក្លឹប Napoli លោក Aurelio De Laurentiis នៅថ្ងៃនេះ បានចេញមកធ្វើការអះអាង ហើយថាកីឡាករ Victor Osimhen នឹងបន្តលេងជាមួយ នឹងក្លឹបមិនទៅចូលរួម ជាមួយនឹងក្លឹបថ្មីណាឡើយ ។

The Goal ចេញផ្សាយថាកន្លងមកកីឡាករ ខ្សែប្រយុទ្ធឆ្នើមរូបនេះ តែងតែមានដំណឹង ក្នុងការចូលរួម ជាមួយនឹងក្លឹប Al Hilal ក្នុងតម្លៃខ្លួនរហូតទៅដល់១២០លានផោន ប៉ុន្តែដំណឹងនេះ ត្រូវបានដបដិសេធ កាលពីចុងខែកក្កដា កន្លងមកនេះផងដែរ។

ក្រៅពីនោះកីឡាករវ័យ ទើបតែ២៤ឆ្នាំរូបនេះក៏មានដំណឹងជាប់ ពាក់ព័ន្ធទៅនឹងការផ្ទេរទៅចូលរួមជាមួយនឹង ក្លឹបតោខៀវ Chelsea និងក្លឹបបិសាចក្រហម Man UTD ផងដែរប៉ុន្តែ ទោះបីជាយ៉ាងណាក្តីកុងត្រារបស់គាត់ដែលមានរហូតដល់ឆ្នាំ២០២៥នៅមិនទាន់ បានបន្តនៅឡើយ ជាមួយនឹងក្លឹប Napoli៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top